ពាណិជ្ជករ​ខ្មែរ​ឆ្នាំក្រោយ​ខ្ញុំ​នឹង​មក​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ម្តងទៀត​

919
ចែករម្លែក

ក្នុង​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង លើក​ទី​៥​នេះ តំបន់​ពិព័រណ៍​ខ្មែរ​ដែលមាន​រចនាបថ​គូរ​ប្លង់​បែប ប្រាសាទ​អង្គរ វត្ត​នោះ បាន​ទាក់ទាញ​ក្រសែភ្នែក​របស់ អ្នកទស្សនា​ដែល​មកពី​ប្រទេស​ផ្សេងៗ លើ​ពិភពលោក ។ ផលិតផល​ពិសេស របស់​ប្រទេស​កម្ពុជា​រួមមាន​វត្ថុ​សិប្បកម្ម ធ្វើ​អំពី​ប្រាក់ ចម្លាក់​ឈើ ត្បូង គ្រឿង អលង្ការ និង​អង្គរ​ខ្មែរ​ជាដើម ។​
​ ​
​លោកស្រី វ៉ាន់ ម៉ា​រា​ឌី បាន​នាំយក​វត្ថុ​សិប្បកម្ម​ប្រាក់ និង​ចម្លាក់​ឈើ​របស់​ប្រទេស​កម្ពុជា​មក ដាក់តាំង ពិព័រណ៍​ក្នុង​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង លើក​នេះ ។ លោកស្រី​បាន​បញ្ជាក់ថា នេះ​ជា លើក​ទី​៥ ដែល​ខ្ញុំ​មក​ចូលរួម ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង ។ ឆ្នាំទៅ​ខ្ញុំ​បាន​នាំយក​ផលិតផល​ល្អៗ ហើយ​មានតម្លៃ​ទាប​មក​ចូលរួម​ពិព័រណ៍ ហើយ​បាន ត្រូវគេ​ទិញយក​អស់​ភ្លាមៗ ។ ឆ្នាំនេះ លោកស្រី​បាន​យក​ផលិតផល​ច្រើន​មក ចូលរួម​ពិព័រណ៍​ម្តងទៀត ហើយ​បានរៀបចំ​ស្តង់​ពិព័រណ៍​ធំ ជា​ឆ្នាំទៅ ។​
​ ​
​នៅពេល​ព្រឹក ស្តង់​ពិព័រណ៍ របស់លោក សុខ ឡុង បាន​ទាក់ទាញ​អ្នក ទស្សនា​ដ៏​ច្រើន ។ លោក​អាច​និយាយ ភាសា​ចិន​យ៉ាង​ស្ទា​ត់មាត់​ជាមួយ អតិថិជន​ចិន ។ លោក​បាន​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុជា ត្បូង​ដែលមាន​ពណ៌ ខុសគ្នា​តំណាងឱ្យ​អត្ថន័យ​ផ្សេង​ពីគ្នា ។ ឧបមា​ថា ពណ៌​បៃតង​តំណាងឱ្យ សំណាងល្អ ចំណែក​ពណ៌​ក្រហម តំណាងឱ្យ​ចិត្ត​ស្មោះត្រង់ ។ លោក​បន្ត ទៀតថា ដោយសារ​ខ្ញុំ​ចេះ​និយាយ​ភាសា ចិន អតិថិជន​ចិន​ចូលចិត្ត​ទិញ​អីវ៉ាន់ របស់ខ្ញុំ ។ ឆ្នាំក្រោយ ខ្ញុំ​នឹង​មក​ចូលរួម ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ម្តងទៀត ។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​លើក​ទី​៥ និង​ពិព័រណ៍​ផលិតផល​នាំ ចេញ​នាំចូល ក្រុង​គុន​មីង​លើក​ទី​២៥ ដែល​រៀបចំ​នៅ ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​នេះ​បាន ទាក់ទាញ​សហគ្រាស​ជាតិ និង​អន្តរជាតិ ចំនួន​៣.៨២៥ ៕ ដោយ លីវ យ៉ុង​