ពាណិជ្ជករ​ខ្មែរ​និង​សិង្ហ​បុរី វិនិយោគ​១០​ម៉ឺន​ដុល្លារ​នាំ​មី​វ៉ាន់​ថា​ន​ស៊ីង​ហ្គា​ពួរ​ដែលមាន​ចំណាស់​៦០​ឆ្នាំ មក​កម្ពុជា​

1029
ចែករម្លែក

ដោយ​ : ​សុផល​/​ភ្នំពេញ ​: ពាណិជ្ជករ​សិង្ហ​បុរី​និង​កម្ពុជា​បាន​វិនិយោគ​រួមគ្នា​នូវ​ទឹកប្រាក់់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បើក​ដំណើរការ​ភោជនីយដ្ឋាន​លក់​មី​ដ៏​ល្បីឈ្មោះ​រសជាតិ​សាំង​ហ្គា​ពួ​មួយ​នៅតាម​ផ្លូវ​លេខ​៦៧​ជិត​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ​។​

​មី​វ៉ាន់​ថា​ន​ស៊ី​ង​ហ្គា​ពួរ​Pontian ដែលមាន​អាយុកាល​៦០​ឆ្នាំ​និង​មាន​វត្ត​មាននៅ​ច្រើន​ប្រទេស​ក្នុង​តំបន់់ បាន​ប្រកាស​បើកសម្ពោធ​នៅ​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា ​ឆ្នាំ​២០១៨​។​

​ចាប់​បង្កើត​នៅ​Johor ប្រទេស​ម៉ាឡេស៊ី មី​វ៉ាន់​ថា​ន​Pontian ឥឡូវ​មាន​វត្ត​មាននៅ ជិត​៦០​ទីតាំងនៅ​ប្រទេស​សិង្ហ​បុរី ២០​ទីតាំង នៅ​ក្រុង គូ​ឡា​ឡាំ​ពួ និង​ចូ​ហ័​រ​( Johor) និង​៤​ទីតាំង​ទៀត នៅ​ក្រុង​ហូជីមិញ បន្ថែម​លើ​ហាង​ថ្មី​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ​។ ហាង​នីមួយៗ​បាន តាមរយៈ​ពាណិជ្ជសញ្ញា​ពិសេស ជា​ទម្រង់​យីហោ​ពណ៌​ខ្មៅ លឿង និង​ក្រហម​។ ស​សៃ​មី និង​គាវ ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​រោងចក្រ​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​Pontian ដែល​ជួយ​ធានា​ដល់​ការថែរក្សា បាន​នូវ​គុណភាព​ខ្ពស់បំផុត​។​

លោក តា​មៀន លីម​( Damian Lim) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​វ៉ាន់​ថា​ន​Pontian មានប្រសាសន៍ថា​ ៖ «​មី​វ៉ាន់​ថា​ន Pontian មាន​ប្រវត្តិ​យូរអង្វែង​ណាស់​មកហើយ ដោយ​បើក​លក់​ដំបូង​នៅ​បែប​ពពាយនាយ​ហៅ រហូតដល់​មាន​ហាង​ខ្លួនឯង​ច្រើន​កន្លែង​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម ហើយ​ឥឡូវ​មាននៅ​កម្ពុជា​ទៀត​។​ហាង​នីមួយៗ​មាន​គោល​គំនិត​Pontian ដោយឡែកៗ​ដែល​ត្រូវ​នឹង​ទីតាំង​របស់ខ្លួន ដូចជា​យីហោ​ពណ៌​ខ្មៅ លឿង និង​ក្រហម​ដូច្នោះ​ដែរ​»​។

​លោក​បានឲ្យដឹងថា​ ​ការវិនិយោគ​លើ​ភោជនីយដ្ឋាន​នៅ​កម្ពុជា​នេះ​ចំណាយ​ទុន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​ បើ​សាខា​ទី​១​នៅ​ភ្នំពេញ​ទទួលបាន​ជោគជ័យ​និង​មានកា​គាំទ្រ​ច្រើន លោក​នឹង​ពង្រីក​សាខា​មួយចំនួន​បន្ថែម ទៀត​នៅ​កន្លែង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ធំៗ​ដូចជា​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​សូម​ជម្រាប​ផងដែរ​ថា​ដើម្បី​អបអរ​ដល់​ការបើក​សម្ពោធ​នេះ​ក្រុមហ៊ុន​មី​វ៉ាន់​ថា​ន Pontian នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​ដល់​អតិថិជន​របស់ខ្លួន ៥០​ភាគរយ លើ រាល់​ឈុត​មី​និង​ទឹក​ផ្លែឈើ​ទាំងអស់ នៅ​ហាង​ថ្មី​នេះ ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ដល់ ៣១ តុលា​៕B