ពាណិជ្ជករ​ថៃ បណ្តាក់ទុន​១៥​ម៉ឺន​ដុល្លារ​បង្កើត​ហាង​តែ​នៅ​ភ្នំពេញ​

1850
ចែករម្លែក
  • 174
    Shares

(​ភ្នំពេញ)​៖​ពាណិជ្ជករ​ជនជាតិ​ថៃ បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​នៅ​ដំណាក់កាល​ដំបូង ដើម្បី​បើកហាង​តែ​និង​កាហ្វេ​មួយ​នៅ​រាជធានី​ភ្នំពេញ និង​បាន​នាំយក​ភេសជ្ជៈ ថ្មី​ម៉ាក​ឆា​ត្រា​មឺ​(Cha Tra Mue) ដែលជា​ប្រែ​ន​នែ​ម​របស់​ថៃ​។​

ហាង Cha Tra Mue café ដែលជា​ម៉ាក​ដ៏​ល្បី​នៅក្នុង​ប្រទេស​ថៃ បាន​ត្រូវ​បើកសម្ពោធ​​ជា​ផ្លូវការ​កាលពី​ព្រឹក នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧​។​

​លោក Kawin Rungrojlertkawin ប្រធាន​ផ្នែក​ទីផ្សារ បាន​ថ្លែងថា ChaTraMue គឺជា​ភេសជ្ជៈ​ដែលមាន​ដើមកំណើត នៅ​ប្រទេស​ថៃ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៤៥​។​ខណៈដែល​សេដ្ឋកិច្ចកម្ពុជា កំពុងតែ​រីកចម្រើន​ប្រជាជន ក៏មាន​តម្រូវការ​ក៏​កាន់តែច្រើន ចំពោះ​ភេសជ្ជៈ​ល្អ​ទាន់សម័យ និង​ប្រកបដោយ​គុណភាព​ខ្ពស់​។ ដូចនេះ​ទើប​ភេសជ្ជៈ​ថ្មី Cha Tra Mue នឹងធ្វើ​ការបំពេញ​តម្រូវកា​រទាំង​នេះ ជូន​ដល់​អតិថិជន​កម្ពុជា​។​

​លោក Kawin បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​ពួកយើង​មាន​ហាង​កាហ្វេ​ជាង​៥០​កន្លែង នៅក្នុង​ប្រទេស​ថៃ សឹង្ហ​បុរី កូរ៉េខាងត្បូង ប្រ៊ុយណេ មី​យ៉ាន់​ម៉ា​និង​ម៉ាឡេស៊ី​ផងដែរ​។ យើង​បាន​នាំចូល​នូវ​ភេសជ្ជៈ​ថ្មីៗ ជាច្រើន​មុខ ដែលមាន​រសជាតិ​ខុសប្លែកៗ​ពីគ្នា ផ្សំ​ចេញពី​តែ ដែលមាន​គុណភាព​ខ្ពស់ ដែលមាន​កា​គាំទ្រ ពី​សំណាក់​ប្រជាជន​គ្រប់​វ័យ ជាច្រើន​ចូលចិត្ត​។​ឆា​ត្រា​មឺ គឺជា​ផ្លាក​យីហោ​ពេញនិយម ហើយ​ពេញនិយម​បំផុត ក្នុង​ការផលិត ឬ​ឆុង​ជា​តែ ដែលមាន​រសជាតិ​ផ្សេងៗ​គ្នា​។

​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ក៏បាន​បន្ត​បន្ថែមទៀតថា ChaTraMue នឹងមាន​ផែនការ​ពង្រីក Franchise របស់​ពួកយើង​គឺ ឆា​ត្រា​មឺ Cha Tra Mue និង​ពង្រីក សាខា​ឲ្យ​បាន​ច្រើន​បំផុត ក្នុង​រយៈពេល​៣​ខែ​ខាងមុខនេះ​៕ ​ដោយៈ​សុផល​/sn

ពាណិជ្ជករ​ថៃ បណ្តាក់ទុន​១៥​ម៉ឺន​ដុល្លារ​បង្កើត​ហាង​តែ​នៅ​ភ្នំពេញ​(​រូប សុផល​)

 

#