ពាណិជ្ជករ​បួន​ជាតិ​សាសន៍​ណាត់​ជួបគ្នា​ដើម្បី​ពង្រឹង​និង​ពង្រីក​ការធ្វើ​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា​

302

(​ភ្នំពេញ​) : នេះ​ជា​លើក​ទី​៦​ហើយ ដែល​ក្រុម​ពាណិជ្ជករ​ចំនួន​៤​ជាតិ​សាសន៍ រួមមាន​៖ កម្ពុជា ចិន កូរ៉េ​និង​ជប៉ុន​បាន​ណាត់​ជួបគ្នា​ដើម្បី​ជួប​​ពិភាក្សា​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​ជំរុញ​ឲ្យ​ការធ្វើ​អាជីវកម្ម នៅ​ប្រទេស​កម្ពុជា​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​
​ ​
​កម្មវិធី​ជួបជុំ​ខាងលើ​របស់​ក្រុម​ពាណិជ្ជករ​ចំនួន​៤​ជាតិ​សាសន៍​នេះ ប្រារព្ធ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​នៅ​​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ ដោយមាន​ក្រុម​ពាណិជ្ជករ​ចូលរួម​ជាង ៣៥០​នាក់​មកពី​គ្រប់​វិស័យ​។​

​លោក យូ​ជិ គី​យ៉ូ​ណូ (Yuji Kiyono) អគ្គនាយក​ក្រុមហ៊ុន Phnom Coupunking បាន​មានប្រសាសន៍ថា​កម្មវិធី​នេះ​បង្កើតឡើង​​ដោយ​ក្រុមហ៊ុន អា​ប៊ី​ណេ (ABNE) ដែល​ចូលរួម​ប្រារព្វ​ជាមួយ​ទស្សនា​វ​ដ្តី​ជប៉ុន Phnom Coupunking និង​ក្រុមហ៊ុន​កូរ៉េ People & Jobs ដែល​គិត​មកដល់​បច្ចុប្បន្ននេះ​បានក្លាយ​ជា​ទៅ​បណ្តាញ​មួយ យ៉ាងសំខាន់​សម្រាប់​គ្រប់​អាជីវករ​នៅក្នុង​ស្រុក​។ លោក​ឲ្យ​ដឹង​ទៀតថា ដោយ​សង្កេតឃើញថា នៅ​កម្ពុជា​កម្មវិធី​ជួបជុំ​បណ្តាល​ពាណិជ្ជករ​របស់​ជនជាតិ​អឺរ៉ុប​ធ្វើបាន​យ៉ាង​ប្រសើរ​នៅទីនេះ ជនជាតិ​អឺរ៉ុប​បានចាត់ទុក​ការ ជួបជុំ​ក្រុម​បណ្តាល​ពាណិជ្ជករ​ជា​ទម្លាប់​មួយ ក៏ប៉ុន្តែ​សម្រាប់​ជនជាតិ​ចិន​គឺ​កម្រ​មាន​ណាស់​។

​ស្របគ្នា​នេះដែរ លោក លីវ ហុង​ប៉ី (Kiu HongFei) អគ្គនាយក​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​ចិន លើកឡើងថា​ចំពោះ​ប្រទេស​កម្ពុជា​ជន​​ជាតិចិន​និង​ជប៉ុន​ដែលមាន​ក្រុមមនុស្ស​រស់នៅ​ច្រើន និង​ភាគរយ​នៅក្នុង​ស្រុក ក៏​ច្រើនជាងគេ​ដូចនេះ​ការជួបជុំ​បណ្តាល​ពាណិជ្ជ​ករ​របស់​ជនជាតិ​អាស៊ី​នេះ គឺ​ពិតជា​មានន័យ​ណាស់​។ លោក​បាន​បន្តថា ក្រោយពី​បានរៀបចំ​កម្មវិធី​ជួបជុំ​រហូតមក​ដល់ពេល​បច្ចុប្បន្ន គឺ​ទទួលបាន​លទ្ធផល​យ៉ាង ល្អប្រសើរ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​ក៏បាន​ជំរុញ​ឲ្យ​មានការ​ទាក់ទាញ​នូវ​ក្រុមហ៊ុន​ឧបត្ថម្ភ​កាន់តែ ច្រើន​ផងដែរ​៕​ដោយ : ពៅ និមល​/sn