ពាណិជ្ជករ​សិង្ហ​បុរី​វិនិយោគ​៨​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា​

212
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ពាណិជ្ជករ​សិង្ហ​បុរី​បាន​វិនិយោគ​ទឹកប្រាក់​៨​លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​(SGMC)​មួយ​ដែល​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​បំផុត​។​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ The Bridge Mall ជាន់​3A វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​នឹង​ដំណើរការ​ឆាប់ៗ​ខាងមុខនេះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​បានរៀបចំ​សន្និសីទ​សារពត៌មាន​ជា​ផ្លូវការ​លើកដំបូង​មួយ​ដើម្បី​ជម្រាបជូន​ដល់​សាធារណ​ជនជាតិ​និង​អន្តរជាតិ​អំពី​ការបើក​ដំណើរការ​និង​សេវាកម្ម​វេជ្ជសាស្ត្រ​។​លោក​អេ​ន​ថូ​នី​តាន់​(AnthonyTan)​នាយក​ប្រតិបត្តិ​នៃ​DrMap​កម្ពុជា​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​បាន​មានប្រសាសន៍ថា​៖”​គោលបំណង​នៃ​ការធ្វើ​សន្និសីទ​សារព័ត៌មាន នៅថ្ងៃនេះ​គឺ​ដើម្បី​បង្ហាញ​អំពី​ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​ជំនាញ​ឯកទេស​ពិសេស​របស់​យើង​។​

ជាមួយ​នណ​ជាការ​ជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​នឹង​បើក​ដំណើរការ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​។​យើង​នឹង​ចាប់ផ្ដើម​ទទួល​អតិថិជន​និង​អ្នកជំងឺ​ដើម្បី​ផ្ដល់ជូន​នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​និង​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ទំនើប​របស់​យើង​”​។​

លោក​តាន់​បាន​បន្តថា​”​យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​កិច្ច​ការដែល​យើង​បានធ្វើ​និង​ចំពោះ​កិច្ច​ការដែល​យើង​គ្រោង​នឹងធ្វើ​ដោយ​ការបង្កើត​SGMC​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​យើង​ទៅលើ​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ​និង​សុខមាលភាព​គ្រប់ផ្នែក​ផងដែរ​។​ទាំង​ប្រជាជន​កម្ពុជា​និង​ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ពីមុន​តែងតែ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ទៅ​ទទួល​សេវាកម្ម​វេជ្ជសាស្ត្រ​និង​ថែទាំ​សុខភាព​”​។​

“​ប៉ុន្តែ​ចាប់ពីពេលនេះ​ពួកគាត់​អាច​ទទួលបាន​សេវាកម្ម​ប្រកបដោយ​គុណភាព​កម្រិត​ដូច​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្ដង​។​SGMC​នឹង​ផ្ដល់នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​និង​ថែទាំ​សុខភាព​គ្រប់ផ្នែក​ដែលមាន​ចាប់ពី​សេវាកម្ម​វេជ្ជសាស្ត្រ​ទូទៅ​ពិនិត្យ​សុខភាព​និង​ការថត​ឆ្លុះ​ធ្វើ​រោគវិនិច្ឆ័យ​សេវាកម្ម​សុខភាព​ស្ត្រី​ផ្នែក​កែ​សម្ផស្ស​ការវះកាត់​ទូទៅ​។​ការព្យាបាល​ដោយ​កាំរស្មីឡាស៊ែរ​ការព្យាបាល​ដោយ​អ៊ីយ៉ុងអវិជ្ជមាន​និង​កាំរស្មី​អ៊ី​ន​ហ្វ្រា​(NIFI)​ការព្យាបាល​ដោយ​ប្រើ​កំ​អែ​ខ្សាច់​ភ្នំភ្លើង​(VolcanicSandBathTherapy)​ការព្យាបាល​ដោយ​ផ្ដល់​ជាតិ​ទឹក​សេរ៉ូម IV និង​សេវាកម្ម​អាហារូបត្ថម្ភ​ជាដើម​”​។​

​លោក​បាន​គូសបញ្ជាក់ថា​”​គោលបំណង​សំខាន់បំផុត​របស់​យើង​គឺ​ដើម្បី​ផ្ដល់​សេវាកម្ម​ថែទាំ​វេជ្ជសាស្ត្រ​ឈានមុខ​គេ​ស្របទៅតាម​ស្តង់ដារ​ឯកទេស​និង​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​សិង្ហ​បុរី​និង​កម្ពុជា​ព្រមទាំង​ដើម្បី​ពាំនាំ​មក​នូវ​សេវាកម្ម​សុខុមាលភាព​វេជ្ជសាស្ត្រ​សិង្ហ​បុរី​ពេញលេញ​ជូន​ដល់​ប្រទេស​កម្ពុជា​ផងដែរ​”​។​

​លោក វេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​សរសៃប្រសាទ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​របស់ SGMC ដែល​គ្រប់គ្រង​ទៅលើ​ផ្នែក​ក្រមសីលធម៌ និង​បទដ្ឋាន​វេជ្ជសាស្ត្រ​។​លោក​បាន​គូសបញ្ជាក់ថា​”​ការផ្ដល់​សេវាកម្ម​ជូន​អតិថិជន​របស់​យើង​នឹង​ជួយ​ឱ្យ​ពួកគាត់​ទទួលបាន​សុខុមាលភាព​ដ៏​ល្អ​មិន​ត្រឹមតែ​ជា​បុព្វសិទ្ធិ​មួយ​ប៉ុណ្ណោះ​ទេ​។​

ប៉ុន្តែ​ក្រុមការងារ​ទាំងអស់​រប​ស់​យើង​នៅ​SGMC​បានចាត់ទុក​ការផ្ដល់​សេវាកម្ម​របស់​យើង​ជូន​អតិថិជន​ជា​ទំនួល​ខុសត្រូវ​មួយ​ផងដែរ​”​។​ក្នុងនាម​ជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ​យើង​សូម​ធានាថា​រាល់​ពិធីសារ​និង​នីតិវិធី​សុទ្ធតែ​ប្រកបទៅដោយ​ក្រមសីលធម៌​ខ្ពស់​អនុវត្តតាម​នីតិវិធី​វេជ្ជសាស្ត្រ​និង​អ្នកជំងឺ​ព្រមទាំង​បទដ្ឋាន​សុវត្ថិភាព​ផងដែ​។​

លើសពីនេះទៅទៀត​មុនពេល​នីតិវិធី​ថ្មី​ណាមួយ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដាក់​អនុវត្ត​និង​ដាក់ឱ្យ​ប្រើប្រាស់​SGMC​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​លម្អិត​ល្អន់​បំផុត​ដើម្បី​ធានាថា​រាល់​បទដ្ឋាន​ទាំងអស់​សុទ្ធតែ​ត្រូវបាន​គោរព​យ៉ាង​ម៉ត​ចត់​”​។​​ក្រៅពី​វេជ្ជបណ្ឌិត​Koh​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​រួមមាន​វេជ្ជបណ្ឌិត​MarkLGordon​ឯកទេស​ផ្នែក​ជំងឺ​ក្រពេញ​អ័រម៉ូន​(InterventionalEndocrinologySpecialist)​និង​ជា​ប្រធាន​ក្រុម​នាយក​ផ្នែក​វេជ្ជសាស្ត្រ​របស់​DrMap​ផងដែរ​។​

លោក​Anthony​បាន​គូសបញ្ជាក់​បន្ថែមទៀតថា​“​យើង​ជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ដែលមាន​ចំណេះដឹង និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​បទដ្ឋាន​សុវត្ថិភាព និង​សុខុមាលភាព​តាមរយៈ DrMap​ដែលជា​ប្រភព​ដំបូង​គេ​នៃ​ការរៀបចំ​នីតិវិធី​។​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​របស់​យើង​ធ្វើការ​ត្រួតពិនិត្យ​និង​អនុម័ត​ជា​ចុងក្រោយ​ដើម្បី​ធានាថា​បទដ្ឋាន​ជាតិ​និង​អន្តរជាតិ​ត្រូវបាន​គោរព​យ៉ាង​ត្រឹមត្រូវ​បំផុត​”​។​

នៅក្នុង​សន្និសីទ​សារពត៌មាន​នោះដែរ​លោកស្រី​វេជ្ជបណ្ឌិត​SethekaYin​ក៏បាន​ចែករម្លែក​ចំណេះដឹង​ពី​ជំងឺមហារីក​ស្បូន​ខណៈ​វេជ្ជបណ្ឌិត​JasonPhan​និង​វេជ្ជបណ្ឌិត​AlisonGordon​មកពី​សហរដ្ឋអាមេរិក​បាន​ពន្យល់​អំពី​ការព្យាបាល​ដោយ​ផ្ដល់​ជាតិ​ទឹក​សេរ៉ូម IV(hydrationtherapy)​ព្រមទាំង​អំពី​អត្ថប្រយោជន៍​
​នៃ​វិធី​ព្យាបាល​នេះ​ចំពោះ​សុខភាព​និង​សុខមាលភាព​រយៈពេល​វែង​។​

​ស​និ្ន​សីទ​នេះ​បាន​បិទ​បញ្ចប់​ដោយមាន​ការដើរ​ទស្សនា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ដែល​បង្ហាញ​ដល់​អ្នកចូលរួម​អំពី​ស​ម្ភា​រ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ជាច្រើន​ព្រមទាំង​ពិសា​អាហារ​ថ្ងៃត្រង់​ដែលជា​អាហារ​សុខភាព​ពី​PureBar​និង​កាហ្វេ​សុខភាព​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ផ្ទាល់​ដែល​នឹង​ចាប់ផ្ដើម​បើក​បម្រើ​ទាំង​អតិថិជន​របស់​SGMC​និង​សាធារណៈជន​ទូទៅ​ចាប់ពី​ថ្ងៃទី​០៦​ខែកញ្ញា​នេះ​តទៅ​។​

PureBar​ផ្ដល់នូវ​អាហារ​ប្រកបដោយ​ឱជា​រស​សម្បូរ​ជីវជាតិ​និង​ផ្ដល់នូវ​សុខភាព​ដល់​សហគមន៍​ទាំងមូល​ព្រមទាំង​ផ្តល់នូវ​តម្លៃ​កម្មវិធី​ពិសេស​ទៅលើ​មុខម្ហូប​និង​ភេសជ្ជៈ​រហូតដល់​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​។​ចាប់ពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​តទៅ​SGMC​នឹង​បើក​បម្រើ​សាធារណជន​សម្រាប់​សេវាកម្ម​វេជ្ជសាស្ត្រ​ទូទៅ​ការពិនិត្យ​សុខភាព​និង​សេវា​ថែទាំ​សុខភាព​ទូទៅ​។​

​សេវាកម្ម​សុខុមាលភាព​វេជ្ជសាស្ត្រ​បន្ថែមនឹង​ត្រូវធ្វើ​ឡើងជា​ដំណាក់កាល​ដើម្បី​ធានាថា​ការថែទាំ​អ្នកជំងឺ​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​និង​ជាទី​ពេញចិត្ត​។​នៅត្រឹម​ថ្ងៃទី​១៨​ខែវិច្ឆិកា​កញ្ចប់​សេវាកម្ម​សុខុមាលភាព​និង​សេវាកម្ម​ព្យាបាល​ពេញលេញ​របស់​SGMC​នឹងមាន​ផ្ដល់ជូន​សម្រាប់​សហគម​ន៍​ទាំងមូល​នៅក្នុង​ប្រទេស​កម្ពុជា​។​SGMC​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​នៅក្នុង​ការកសាង​គោលដៅ​នៃ​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព​ដំបូង​គេ និង​ល្អ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​៕S/

#