ពាណិជ្ជក​ខ្មែរ វិនិយោគ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ដើម្បី​នាំ​ស្លាក​យីហោ​ភោជនីយដ្ឋាន​សាច់​ស្តេ​ក​ពី​ថៃ​មក​កម្ពុជា​

1278
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ពាណិជ្ជក​ខ្មែរ​បាន​ទិញ​សិទ្ធិ​អាជីវកម្ម (Franchise) ស្លាក​យីហោ​ភោជនីយដ្ឋាន​សាច់​ស្តេ​ក ដ៏​ល្បី​ពី​ថៃ​មក​កម្ពុជា គឺ​សា​ន់តា​ហ្វេ (SantaFe) ដែល​ភោជនីយដ្ឋាន​នេះ​មាន​ជាង​១០០​សាខា​នៅ​ប្រទេស​ថៃ​។​

​នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ដែលមាន​វត្តមាន​ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ និង​ឆ្លុះបញ្ចាំង​ពី​ការរីកលូតលាស់​សេដ្ឋកិច្ច​នៅ​កម្ពុជា​ហើយ​វត្តមាន​របស់​សាន់​តា​ហ្វេ​ជា​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា ត្រូវបាន​នាំមក និង​រក្សា​សិ​ទិ្ធ​ផ្តាច់មុខ​ក្នុងប្រទេស​ដោយ​ក្រុមហ៊ុន​សុភា​វ័​ន្ត អ៊ិន​វេស​មែន​។​

​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ភោជនីយដ្ឋាន​សាន់​តា​ហ្វេ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨ លោកស្រី ឌឹ​ម សុភា​វ័ន អគ្គនាយិកា​ក្រុមហ៊ុន SPV Investment បាន​មានប្រសាសន៍ថា​៖ ការនាំ​ហ្វ្រេ​ន​ឆាយ​ស្លាក​យីហោ​ភោជនីយដ្ឋាន​សាន់​តា​ហ្វេ​ពី​ថៃ​និង​ការបើក​ដំណើរការ​នៅ​កម្ពុជា​នេះ ចំណាយ​ទុន​ប្រមាណ​៣០​ម៉ឺន​ដុល្លារ ក្នុង​គោលបំណង​ចង់ឱ្យ​ប្រជាជន​កម្ពុជា បាន​ភ្លក្ស​រសជាតិ​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​។​

​មូលហេតុ​ដែល​នាំសា​ន់តា​ហ្វេ​មក​កម្ពុជា ដោយសារ​មើលឃើញ​សក្តា​ន​ពល​របស់​ភោជនីយដ្ឋាន​នេះ ដែលមាន​អតិថិជន​គាំទ្រ​ច្រើន តម្លៃ​សមរម្យ​ដែល​មនុស្ស​ភាគច្រើន​អាច​ទទួលយកបាន​។​ជាងនេះទៅទៀត ដោយសារ​ឃើញ​វិស័យ​ម្ហូបអាហារ​និង​ភោជនីយដ្ឋាន​នៅ​កម្ពុជា​មានកា​រីកចម្រើន ជីវភាព​ប្រជា​ពល​ដ្ឋ​ល្អប្រសើរ និង​ការកើនឡើង​នូវ​ការនិយម​បរិភោគ​អាហារ​ក្រៅ​ផ្ទះ​របស​ប្រជាពលរដ្ឋ​កម្ពុជា​។​
​សាន់​តា​ហ្វេ​គឺជា​ស្លាក​យីហោ​ភោជនីយដ្ឋាន​សាច់​ស្តេ​ក​ដ៏​ធំ​បំផុត​និង​មាន​ច្រើន​សាខា​នៅ​ទូទាំងប្រទេស​ថៃ​តាមរយៈ​រសជាតិ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​មាន​អនាម័យ​និង​មានគុណ​ប្រយោជន៍​ដល់​សុខភាព​។​ភោជនីយដ្ឋាន​សាន​តា​ហ្វេ បាន​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​២០០៣ ហើយ​បច្ចុប្បន្ន​ភោជនីយដ្ឋាន​សាន​តា​ហ្វេ​មាន​ចំនួន​១១០​សាខា​នៅ​ទូទាំងប្រទេស​ថៃ​។

​លោកស្រី​អគ្គនាយិកា បាន​បន្តថា​៖ បើ​ភោជនីយដ្ឋាន​ដំណើរ​ការល្អ និង​មានការ​គាំទ្រ​ច្រើន លោកស្រី​នឹង​បើក​ភោជនីយដ្ឋាន​សាន​តា​ហ្វេ​យ៉ាងតិច​ឱ្យបាន​ចំនួន​៥​សាខា ។​
​ភោជនីយដ្ឋាន​សាន់​តា​ហ្វេ នឹង​ផ្តល់ជូន​នូវ​ជម្រើស​អាហារ​សាច់​ស្តេ​ក​ជាច្រើន​ប្រភេទ ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ផ្សេងៗ​គ្នា​ទាំង​រសជាតិ​បែប​អឺរ៉ុប បែប​ថៃ និង​បែប​ខ្មែរ​ដល់​ប្រជាជន​កម្ពុជា ដែល​រួមមាន​សាច់​ស្តេ​ក​សាច់គោ​ពី​អូស្ត្រាលី សាច់​ស្តេ​ក​សាច់ជ្រូក សាច់​ស្តេ​ក​សាច់មាន់ សាច់​ត្រី​ដូ​រី សាច់​ត្រី​ធូ​ណា ស្ប៉ា​ហ្គា​ទី​ដែលជា​ប្រភេទ​មីឆា​បែប​អឺរ៉ុប និង​អាហារ​ជាច្រើន​មុខ​ទៀតផង​ដែរ​។​

​លោកស្រី ឌឹ​ម សុភា​វ័ន អគ្គនាយិកា​ក្រុមហ៊ុន SPV Investment បានបញ្ជាក់​ថា​រាល់​មុខម្ហូប​ទាំងអស់​របស់ សាន់​តា​ហ្វេ ត្រូវបាន​ធានា​លើ​គុណភាព និង​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាពជា​ចម្បង ហើយ​រាល់​រូបមន្ត​របស់​មុខម្ហូប​ទាំងអស់​គឺ​ផ្សំ​ឡើង​ដោយសា​នតា​ហ្វេ​ផ្ទាល់​ដែល​កំពុង​ទទួល​ការពេញនិយម និង​ល្បីល្បាញ​ជា​និមិត្តសញ្ញា​ភោជនីយដ្ឋាន​ឈានមុខ​គេ​នៅ​ប្រទេស​ថៃ​។​
​ភោជនីយដ្ឋាន​សាន់​តា​ហ្វេ មាន​ទីតាំងនៅ​អាគារ​លេខ ២៧K មហាវិថី​ព្រះមុនីវង្ស សង្កាត់​ដូនពេញ រាជធានី​ភ្នំពេញ ជាប់​នឹង​សាលាក្រុង​ភ្នំពេញ​៕

#