ដោយៈសុផល/ភ្នំពេញ៖បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះនានាក្នុងរយៈពេលជាច្រើនខែកន្លងមក កម្មវិធីCamDEBATEបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃទី១១សីហាឆ្នាំ២០១៩នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)ដោយមានអ្នកចូលរួមជាង១.២០០នាក់រួមមានសិស្សនិស្សិតអាណាព្យាបាលថ្នាក់ដឹកនាំក្នុងវិស័យអបរំ ធិរកិច្ច រដ្ឋាភិបាល និងសង្គមស៊ីរិល។
កម្មវិធីប្រកួតពានរង្វាន់ជើងឯកផ្នែកវោហារកោសល្យនិងការស៊ូមតិកម្រិតអន្តរជាតិឬហៅថាCamDEBATEគឺជាវេទិការមួយធ្វើឡើងដោយប្រើប្រាស់ភាសាអង់គ្លេសលើកដំបូងរបស់កម្ពុជា។ដែលរៀបចំដោយIDPEducationជាស្ថាប័នឈានមុខគេលើពិភពលោកក្នុងការបញ្ជូនសិស្សនិសិត្សទៅសិក្សានៅបរទេស។កម្មវិធីCamDEBATEលើកស្ទួយវប្បធម៌នៃការសន្ទនានិងផ្លាស់ប្តូរយោបល់រវាងយុវជននិងយុវជនក្នុងប្រទេសកម្ពុជាដើម្បីលើកកម្ពស់ និងពង្រឹងចំណេះដឹង និងចំណងមិត្តភាព។
លោកម៉ៅស្រេងនាយកប្រចាំប្រទេសស្ថាប័នIDPEducationនៅកម្ពុជានិងជាស្ថាបនិកកម្មវិធីCamDEBATEបានមានប្រសាសន៍ថា៖សម្រាប់ឆ្នាំដំបូងនៃកម្មវិធីCamDEBATEមានបេក្ខជនដាក់ពាក្យចូលប្រកួតជាង៧០០នាក់។ក្នុងនោះមាន៦ជាតិសាសន៏ដូចជាកម្ពុជា,ចិន,ថៃ,ហ្វីលីពីន,ម៉ាទ្បេស៊ី,និងបារាំង,និងមកពីជាង ១០០ សាលា និងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។
បេក្ខជនចំនួន ៥២៩ ត្រូវបានជ្រើសរើសដើម្បីប្រកួតក្នុងវគ្គជម្រុះជុំទីមួយ(AuditionRound)ចំនួន១៩២នាក់បានបន្តទៅកាន់វគ្គជម្រុះបន្ទាប់(EliminationRound)ចំនួន៤០នាក់បន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-final Round) និងបេក្ខជនចុងក្រោយ ២០នាក់ប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់វគ្គជម្រុះកន្លងមក មានការដាក់ពិន្ទុពីសំណាក់គណៈមេប្រយោគជាតិ និងអន្តរជាតិចំនួន ៩៦ រូបដែលភាគច្រើនជាតំណាងស្ថាប័នដៃគូរនានានៃកម្មវិធីពានរង្វាន់CamDEBATEរួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC)សាកលវិទ្យាល័យន័រតុនសាលាCamEdសាកលវិទ្យាល័យវេស្ទើននិងមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE)។
“យើងទទួលបានជោគជ័យថ្ងៃនេះគឺដោយសារការជំរុញលើកទឹកចិត្តពីមិត្តភក្តិក្រុមគ្រួសារនិងលោកគ្រូអ្នកគ្រូរបស់យើង”។នេះជាការលើកទ្បើងរបស់ធឿនម៉ានីស្សាបេក្ខជនជ័យលាភីពានរង្វាន់ជើងឯក ការស៊ូមតិកម្រិតមហាវិទ្យាល័យឬអ្នកធ្វើការវ័យក្មេង។ចំណែកបេក្ខជនជ័យលាភីផ្នែកវោហាកោសល្យកម្រិតមហាវិទ្យាល័យឬអ្នកធ្វើការវ័យក្មេងឯកប៊ុនលីបានបន្ថែម៖“តាមពិតទៅគ្រប់គ្នាគួរតែចូលរួមកម្មវិធីCamDEBATEនៅឆ្នាំក្រោយ។
ខ្ញុំគិតថាវាដូចជាការជិះរថភ្លើងលើអាកាសអ៊ីចឹងវាធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាចជួបនូវឧបសគ្គនានាហើយពេលជាមួយគ្នានោះក៏មានអារម្មណ៍រំភើបរីករាយផងដែរ។”លីណេងបេក្ខជនផ្នែកការស៊ូមតិកម្រិតមហាវិទ្យាល័យឬអ្នកធ្ធើការវ័យក្មេងដែលជាប់មកដល់វគ្គផ្ដាច់ព្រ័ត្របានបន្ថែមថា៖ទោះបីយើងមិនទទួលបានជ័យលាភីជើងឯកក៏ដោយប៉ុន្តែវាបានជំរុញយើងឲ្យក្លាយជាអ្នកស៊ូមតិដ៏អស្ចារ្យម្នាក់។
លោកយក់ប៊ុនណារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនាយកសាលាភូមិន្ទរដ្ឋបាលនិងជាគណៈមេប្រយោគក្នុងវគ្គផ្ដាច់ព្រ័ត្របានថ្លែងថា៖ខ្ញុំមានការភ្ញាក់ផ្អើលដោយមើលឃើញពីសមត្ថភាពនិងភាពក្លាហានរបស់យុវជនក្នុងការនិយាយជាសាធារណៈនិងការស៊ូមតិដោយមានការបញ្ចេញនូវគំនិតអំពីសារប្រយោជន៍បញ្ហាប្រឈមដំណោះស្រាយដែលសបញ្ជាក់ពីការគិតគូររបស់យុវជន។
លោកបានបន្ដថា៖វេទិការនេះក៏បានចូលរួមចំណែកក្នុងការបំផុសការយល់ដឹងរបស់យុវជនអំពីបញ្ហាផ្សេងៗនៅក្នុងសង្គមដូចជាបញ្ហាបរិស្ថានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងអប់រំជាដើម។លោកក៏មានក្ដីសង្ឃឹមយ៉ាងមុតមាំថាយុវជនកម្ពុជាមានភាពរឹងមាំនិងមានសមត្ថភាពកាន់តែប្រសើរទ្បើងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិដែលអាចធ្វើការប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោកបាន។
គណៈមេប្រយោគរួមមានលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោកកឹមគុណវឌ្ឍន៍រដ្ឋលេខាធិការក្រសួងព័ត៌មានលោកយក់ប៊ុនណារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជានាយកសាលាភូមិន្ទរដ្ឋបាលលោកជីវរដ្ឋាអគ្គនាយករងយុវជននៃក្រសួងអប់រំយុវជននិងកីឡាលោកស្រីបណ្ឌិតអេងនេត្រាមកពីវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)។
លោកErichPhillipsនាយកប្រតិបត្តិសមាគមន៍ពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក AshleyIrvingចាងហ្វាងសាលាACEលោកទិតម៉ាប់មកពីវិទ្យាស្ថានភាសាបរទេស(IFL)លោកស្រីMeloneyLindbergប្រធានមូលនិធិអាស៊ីកម្ពុជាក្នុងចំណោមគណៈមេប្រយោគជាតិនិងអន្តរជាតិផ្សេងទៀត។
លោក Graham Braddick នាយកផ្នែកសិក្សានៃមជ្ឍមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) និងជាមេប្រយោគមួយរូបក្នុងវគ្គផ្ដាច់ព្រ័ត្របានមានប្រសាសន៍ថា៖ “កម្មវិធី CamDEBATE គឺជាវេទិការមួយសម្រាប់យុវជនក្នុងការលើកកម្ពស់ជំនាញវោហាកោសល្យនិងការស៊ូមតិតាមរយៈវគ្គបណ្ដុះបណ្ដាលផ្សេងៗគ្នាខណៈគណៈមេប្រយោគពិនិត្យមើលសមត្ថភាពជាក់ស្តែងនៃការប្រកួតរបស់ពួកគេ”។
បេក្ខជនជ័យលាភីទទួលបានឱកាសធ្វើទស្សកិច្ចសិក្សាទៅកាន់ចក្រភពអង់គ្លេសរយៈពេល ២សប្តាហ៍ និងរង្វាន់ជាច្រើនទៀត។ ដៃគូសហការរបស់យើង ស្ថាប័នអប់រំ Cambridge Education Group រួមមាន សាលា Stafford House វិទ្យាល័យ CATS College និង សាលា ONCAMPUS នឹងទទួលស្វាគមន៍បេក្ខជនជ័យលាភីទាំង ១០ នាក់ ក្នុងដំណើរទស្សកិច្ចសិក្សាទៅកាន់តំបន់ និងទីក្រុងនានាក្នុងចក្រភពអង់គ្លេស។
លោកស្រីTinaRedshawឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាបានផ្ដល់ដំបូន្មានដល់បេក្ខជនជ័យលាភីទាំង ១០នាក់ដែលនឹងធ្វើទស្សកិច្ចសិក្សាទៅកាន់ចក្រភពអង់គ្លេសរយៈពេល ២សប្តាហ៍ ថា៖ សូមរីករាយនឹងឱកាសដើម្បីស្វែងយល់ពីចក្រភពអង់គ្លេសហើយនិយាយជាមួយប្រជាជននៅទីនោះឱ្យបានច្រើនតាមតែអាចធ្វើទៅបាននិងរៀនពីទីកន្លែងដែលគ្រប់គ្នានឹងត្រូវទៅហើយព្យាយាមសម្របខ្លួននៅក្នុងវប្បធម៌របស់អង់គ្លេស។
កម្មវិធីCamDEBATEទទួលស្វាគមន៍បេក្ខជនកម្រិតសិស្សវិទ្យាល័យកម្រិតមហាវិទ្យាល័យនិងអ្នកធ្វើការវ័យក្មេងដោយមិនប្រកាន់សញ្ជាតិទ្បើយ។អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យប្រកួតក្នុងកម្មវិធីCamDEBATE២០២០សូមចូលទៅកាន់គេហទំព័រ៖www.CamDEBATE.orgឬទំព័រហ្វេសប៊ុក Cam-DEBATE៕S/