ពាន​វើ​ល​ខាប់​ក្លែងក្លាយ​កំពុង​លក់ដាច់​នៅ​វៀតណាម​

1112
ចែករម្លែក

​នៅក្នុង​រោង​ជាង​កខ្វក់​មួយកន្លែង​នៅ​ជាយក្រុង​ហាណូយ កម្មករ​កំពុង​មមាញឹក​ចាក់ពុម្ព និង​បាញ់ថ្នាំ​ពាន​វើ​ល​ខាប់​ក្លែងក្លាយ​រាប់រយ​ដុំ ខណៈដែល​អតិថិជន​កុម្ម៉ង់​ទិញ​ដូច​ទឹកបាក់​ទំនប់​នៅមុន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ម​ដល់​សប្តាហ៍​ក្រោយ​។​

​តម្រូវការ​ពាន​ក្លែងក្លាយ​ក្នុងប្រទេស​វៀតណាម​ដែល​ងប់​នឹង​បាល់​មួយ​នេះ​កំពុង​កើនឡើង​យ៉ាងខ្លាំង ខណៈ​ពាន​វើ​ល​ខាប់​ដាំ​មាស ១៨ កា​រ៉ាត់​មែនទែន​នឹងត្រូវ​ប្រគល់ឱ្យ​ជ័យលាភី​ក្នុងការ​ប្រកួត​វើ​ល​ខាប់​នៅ​រុស្ស៊ី ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយនេះ​។​

​ជាង​ធ្វើពាន​ក្លែងក្លាយ លោក​វង់ ហុង ញ៉ា​ត បានធ្វើ​ពាន​ចម្លង​នេះ ចាប់តាំងពី​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​។

​អ្នកគាំទ្រ​ក្លិប Manchester United វ័យ ៥៧ ឆ្នាំ​រូបនេះ​បាន​និយាយថា “​ដំបូង​ខ្ញុំ​មិន​ចង់​លក់ពាន​ទេ ខ្ញុំ​គ្រាន់តែ​ព្យាយាម​បំពេញ​ចំណង់​ចំណូលចិត្ត​បាល់ទាត់​រប​ស់​ខ្ញុំ​ប៉ុណ្ណោះ និង​ឱ្យ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ទុកជា​កាដូ​”​។​

​ប៉ុន្តែ​ពាន​ក្លែងក្លាយ​ទាំងនេះ​ឥឡូវ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​ដែល​ឥឡូវនេះ​គាត់​រំពឹង​លក់​វា​៣០០០​គ្រឿង​តាម​ការបញ្ជាទិញ​នៅ​ឆ្នាំនេះ ដែល​កើនឡើង​៣​ដង​ធៀប​នឹង​ពាន​លក់បាន​ក្នុង​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

លោក​វង់ ហុង ញ៉ា​ត កំពុង​មមាញឹក​ធ្វើពាន​វើ​ល​ខាប់​ក្លែងក្លាយ​លក់​ដល់​អតិថិជន​វៀតណាម