ពាន Golden Globe របស់​នាង ម៉ា​រី​លីន ម៉ុង​រ៉ូ លក់​ដេញថ្លៃ​បាន​តម្លៃ​កំណត់ត្រា ២៥ ម៉ឺន​ដុល្លារ​

940
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​វិច្ឆិកា​ថា ពានរង្វាន់ Golden Globe របស់​នាង ម៉ា​រី​លីន ម៉ុង​រ៉ូ លក់បាន​តម្លៃ​កំណត់ត្រា ២៥០.០០០ ដុល្លារ នៅឯ​ការលក់​ដេញថ្លៃ​របស់​ក្រុមហ៊ុន Julien’s Auctions នៅ​ទីក្រុង​បេ​វើ​លី​ហ៊ីល (Beverly Hills) រដ្ឋ​កាលីហ្វ័រ​ញ៉ា ។​

​ពានរង្វាន់​ឆ្នាំ ១៩៦១ សម្រាប់​តារាភាពយន្ត​ស្រី​អន្តរជាតិ​ពេញនិយម​បំផុត​ពី​សមាគម​សារព័ត៌មាន​បរទេសរ​បស់​ហូលីវូដ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា​ពាន Golden Globe លក់បាន​ថ្លៃ​បំផុត​នៅឯ​ការលក់​ដេញថ្លៃ​។​

​រថយន្ត Ford Thunderbird កៅអី​២​ផលិត​ឆ្នាំ ១៩៥៦ របស់​នាង​ម៉ុង​រ៉ូ ដែល​ដាក់​ដេញថ្លៃ​ជា​លើកដំបូង​នោះ បាន​ឡើងថ្លៃ​រហូតដល់​ទៅ ៤៩០.០០០ ដុល្លារ​នៅ​ការលក់​ដេញថ្លៃ​ក្នុង​សាល Icons & Idols Hollywood ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​៕ ដោយ៖ កញ្ញាដាលីស

ពាន Golden Globe របស់​នាង​ម៉ុង​រ៉ូ
រថយន្ត Ford Thunderbird កៅអី​២​ផលិត​ឆ្នាំ ១៩៥៦