ពិការ​ជើង​ ជិះរទេះ​រុញ​មក​វាយ​សម្លាប់​ពូ​នឹង​ឈើ​ជ្រុង​ដោយ​គ្មាន​មូលហេតុ​

194
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​អ​ង្គុ​យដាក់​បាយ​ឲ្យ​ឆ្កែ​ស៊ី​សុខៗ ស្រាប់តែក្មួយប្រុស​ពិការ​ជើង ជិះរទេះ​រុញ​មក យក​ឈើ​ជ្រុងវាយ​ពី​ក្រោយបី​ឈើ​ជ្រុង ​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​មួយ​រំពេច​ កាល​វេលាម៉ោង​៤​:៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​។​ករណីនេះកើតឡើងស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ត្រពាំង​អា​ណន់ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​បុរសរងគ្រោះ​មានឈ្មោះ កែម សា​វី អាយុ​៤៩​ឆ្នាំ​ មុខរប​រត់​កង់​បី​ ស្នាក់នៅ​ភូមិ​ត្រពាំង​អា​ណន់ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនដៃដល់​ជា​ក្មួ​យ​មានឈ្មោះ​ហេង ចាន់​សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរប​នៅផ្ទះ ពិការ​ជើង​ទាំងពីរ ស្នាក់នៅ​ផ្ទះកើតហេតុ​ជាប់​គ្នា​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើត​ជន រងគ្រោះ​និង​ក្មួយ​ដែលជា​ជនដៃដល់​មិនដឹងថា​មានទំនាស់​អី​នឹង​គ្នា​តាំង​ពីថ្ងៃ​ណា​នោះទេ។ ហើយ​ជនដៃដល់​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន រស់នៅ​ជាមួយ​ម្ដាយ ដោយ​ធ្វើបាប​ម្ដាយ​ពេក ទ្រាំ​មិនបាន​ ម្ដាយ​គាត់​ក៏រ​ត់ទៅ​នៅ​វត្ត​បួស​ធ្វើ​ដូនជី រាល់ថ្ងៃ​គាត់​តែងតែ​យក​បាយ​ពី​វត្តមក​ឲ្យ​កូនប្រុស​ពិការ​ជើង​ជិះ​រទេះរុញរបស់គាត់​ហូប​រាល់ថ្ងៃ។ ជានិច្ច​ជា​កាល​កូន​របស់គាត់​តែង​ធ្វើបាប​រូបគាត់​មិនសូវ​លស់​ពេល រហូត​ពេលខ្លះ​ចាប់​ច្របាច់ក​ចង់​សម្លាប់​គាត់​ តែ​បាន​បង​ប្អូ​ន​ឃើញ​ជួយ​ទាន់​។​

​ប្រភព​បន្តទៀតថា​ ក្រោយពី​ពូ​មកពី​រត់​កង់​បី​វិញ​ហូបបាយ​រួច ក៏បាន​យក​បាយ ទៅ​ដាក់​ឲ្យ​សត្វ​ឆ្កែ​របស់គាត់​ស៊ី ខណៈ​កំពុងតែ​អ​ង្គុ​​យ​ដោយ​មិនដឹង​ខ្លួន ​ស្រាប់តែ​ក្មួយប្រុស​បង្កើត ជិះរទេះ​មកពី​ក្រោយ ​ព្រមទាំង​កាន់​ឈើ​ជ្រុង​នៅ​នឹង​ដៃ​វាយ​សំពង​ពី​ក្រោយបី​ដង​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។ បង្កហេតុ​រួច​ជនដៃដល់​ក៏​មិនបាន​រត់​ទៅណា​ដែរ​ ដោយសា​ពិការ​ជើង​ទាំងសងខាង​ត្រូវបាន​បងប្អូន​រងគ្រោះ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ចាប់​ខ្លួ​ត​តែម្ដង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​នគរបាល​ជំនាញ​សមត្ថកិច្ច​ចុះមក​ធ្វើ​កោសល្យ​វិ​ច័យ ​រួច​ក៏បាន​បញ្ជាក់ថា ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ក្មួយ​វាយ​ពីក្រោយ​ចំនួន​បី​ឈើ​ជ្រុង​ពិតប្រាកដ​ក​មែន ​រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/Ha