ពិគ្រោះ​យោបល់ ប្រមូល​ធាតុ​ចូល ដើម្បី​ធ្វើ​ច្បាប់​កីឡា​

132
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​សិក្ខាសាលា​មួយ មាន​រយៈពេល ២ ថ្ងៃ គឺ​ពី​ថ្ងៃទី​១២ និង ១៣ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពិគ្រោះ​យោបល់ ប្រមូល​ធាតុ​ចូល សម្រាប់​រៀបចំ​សេចក្ដីព្រាង​ច្បាប់ ស្ដីពី​ការគ្រប់គ្រង វិស័យ​អប់រំ​កាយ និង​កីឡា​។​

ទិដ្ឋភាព​សិក្ខាសាលា​

​សិក្ខាសាលា​នេះ មាន​អ្នកចូលរួម ចំនួន ២៦៧ នាក់ ដែល​មកពី​ក្រុមការងារ​រៀបចំ សេចក្ដីព្រាងច្បាប់ ស្ដីពី​ការគ្រប់គ្រង វិស័យ​អប់រំ​កាយ និង កីឡា ចំនួន ៩២ នាក់ តំណាង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ចំនួន ៧៥ នាក់ តំណាង​សហព័ន្ធ​ជាតិ ចំនួន ៨០ នាក់ អង្គការ​បេះដូង​មាស គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក​ តំណាង​ក្រសួង​ការងារ តំណាង​នាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ការកសាង​ច្បាប់​នេះ បាន​ត្រូវ​បែងចែក ជា​ក្រុម​ប្រមូល​ឯកសារ​ច្បាប់ ជា​ភាសា​ខ្មែរ ក្រុម​ប្រមូល​ឯកសារ​ច្បាប់ ជា​ភាសា​អង់គ្លេស ក្រុម​ប្រមូល​ឯកសារ​ច្បាប់ ជា​ភាសា​បារាំង ក្រុម​គ្រប់គ្រង និង​រក្សាទុក​ឯកសារ និង​ក្រុម​កត់ត្រា​កំណត់ហេតុ និង​ធ្វើ​របាយការណ៍​កិច្ចប្រជុំ ។​

ទិដ្ឋភាព​សិក្ខាសាលា​

​តាម​ការគ្រោងទុក សេចក្តីព្រាងច្បាប់​កីឡា ចែកចេញជា ៤ ជំពូក ។ ជំពូក​ទី​១ គឺ​ការបង្កើត​តួនាទី ភារកិច្ច និង​សិទ្ធិអំណាច​របស់​អង្គការ និង​ស្ថាប័ន​កីឡា ជំពូក​ទី​២ គឺ​ការគ្រប់គ្រង និង​អនុវត្តន៍ សកម្មភាព​អប់រំ​កាយ និង​កីឡា នៅ​គ្រឹះស្ថានសិក្សា ជំពូក​ទី​៣ គឺ​ការគ្រប់គ្រង សកម្មភាព​កីឡា​នានា និង​ជំពូក​ទី​៤ គឺ​ក្រមសីលធម៌ និង​ការដោះស្រាយ​វិវាទ​កីឡា ។​

​សិក្ខាសាលា​នេះ ពិភាក្សាគ្នា​លម្អិត ទៅលើ​យន្តការ​នានា ដើម្បី​តាក់តែង​សេចក្ដីព្រាងច្បាប់ ការស្វែងយល់​ពី​ច្បាប់​អន្តរជាតិ នីតិវិធី នៃ​ការតាក់តែង​ច្បាប់ និង​បែងចែក ជា​ក្រុម​ពិភាក្សា ៕v

ទិដ្ឋភាព​សិក្ខាសាលា​
#