ពិតជា​កម្រ​បានឃើញ​ពេល​បក្សី​តូច​ប្រយុទ្ធ​គ្នា​ដណ្តើម​ទឹកដី​

1038
ចែករម្លែក

​ជាទូទៅបក្សី​តូចៗ​ដូចជា​ចាប ឬ​លលក​ជាដើម ជា​សត្វ​ដែល​សន្តិភាព​ណាស់​ពោលគឺ យើង​កម្រ​ឃើញ​ពួកវា​រុកកួន ឬ​ឈ្នានីស​គ្នា​ណាស់​។​

​ដោយសារតែ​បែបនេះ វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​មែនទែន ពេលដែល​បានឃើញ​បក្សី​តូច ពីរ​ក្បាល​ហាក់ដូច​បើក​ការប្រយុទ្ធ​គ្នា​ដណ្ដើម​ទឹកដី​នៅលើ​រុក្ខជាតិ​ផ្សិត​ខណៈពេល​ពួកវា កំពុង​ស្វែងរក​ចំណី​រៀងៗ​ខ្លួន​។​

​តាមរយៈ​រូបភាព​ទាំងនេះ យើង​អាច​ឃើញ​បក្សី​ដែល​តូច​ជាងគេ​ត្រដាងស្លាប​មុនពេល​យក ជើង​ធាក់​បក្សី​ដែល​ធំ​ជាង​វា​។​

​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​កម្រ​បានឃើញ​នេះ​ថត​បាន​នៅ​ដីចម្ការ​មួយ​កាលពីពេល​ថ្មីៗ នេះ ដោយ​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស ឈ្មោះ ផល សា​វើ (Paul Sawer) វ័យ ៤៦ ឆ្នាំ​មកពី​តំបន់​សា​ហ្វូ​ល (Suffolk) ប្រទេស​អង់គ្លេស ៕ ប្រែ​សម្រួល​: ខុម​