ពិតជា​កម្រ​រក​! គ្រូពេទ្យ​ចិត្តធម៌​ដើរ​ដណ្ដប់ភួយ​ឱ្យ​ឆ្មា និង​សុនខ​អនាថា​រាល់​យប់​

554
ចែករម្លែក

ទន្តពេទ្យ​ជនជាតិ​តួ​ក​គី ចិត្តធម៌​ម្នាក់​កំពុង​បំពេញបេសកកម្ម​ដើរ​ដណ្ដប់ភួយ​ឱ្យ​ឆ្មា និង​សុនខ​អនាថា ដែល​ដេក​នៅតាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​អ៊ី​ស្ទែ​ន​ប៊ុល ប្រទេស​តួ​ក​គី ខណៈ​សីតុណ្ហភាព​ក្នុង ប្រទេស​នេះ​កំពុង​ត្រជាក់​ខ្លាំង​។
​ ​
ទន្តពេទ្យ ហ៊ូ​សេ​យីន យួ​ត​សេ​វិ​ន (Huseyin Yurtseven) ដែល​រស់នៅក្នុង​ទីក្រុង​នេះ​ពិតជា ចិត្តល្អ​ណាស់ ដោយ​រាល់​យប់​គាត់​តែងតែ​ដើររក​ឆ្មា និង​សុនខ​ដើម្បី​ដណ្ដប់ភួយ​ផ្តល់​ភាពកក់ក្ដៅ ដល់​ពួកវា​។ គាត់​ធ្វើ​ទង្វើ​ចិត្តបុណ្យ​បែបនេះ បន្ទាប់ពី​រំជួលចិត្ត​ដោយសារ​វីដេអូ​មួយ ដែល​គេ បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។​
​ ​
មិនតែប៉ុណ្ណោះ គាត់​ក៏បាន​ចែក​ភួយ​ទៅឱ្យ​អាជីវករ និង​អ្នក​ស្រឡាញ់​សត្វ​នៅ​មូលដ្ឋាន​ផងដែរ ដើម្បី​ពង្រីក​បណ្តាញ​អ្នក​ជួយ​ឆ្មា និង​សុនខ​អនាថា​។
​ ​
គ្រូពេទ្យ​រូបនេះ និង​មិត្តភក្តិ​របស់គាត់​បាន​ទុក​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ដូចជា​លេខ​ទូរស័ព្ទ ជាដើម ដើម្បីឱ្យ​អ្នកស្រុក​ទាំងនោះ​អាច​យក​ភួយ​ទាំងនោះ​ទៅ​ប្រគល់ឱ្យ​ពួកគាត់​វិញ​នៅពេល​វា ចាស់​ប្រើ​លែងកើត​៕ ប្រែ​សម្រួលៈ​ខុម​