ពិតជា​គ្មាន​អាសូរ !​សូម្បីតែ​សត្វព្រៃ​ដែល​ព្រះសង្ឃ​បាន​បិណ្ឌ​បាត្រ​ក៏​បាញ់សម្លាប់​ដែរ​

1073
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​ឧ​ត្ត​រ​មានជ័យ​:​សត្វព្រៃ​នៅ​ក្នុ​ថ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ប្រះ​សង្ឃ​បាន​បិណ្ឌ​និង​ទទូច​ចូល​ឲ្យ​ចូលរួម​ការពារ​ថែរក្សា​នៅតែ​រង​ការ​ការវាយប្រហារ​ពី​ជនល្មើស​។​សត្វ ឈ្លូស​បី​ក្បាល​និង​ជ្រូក​ព្រៃធំ​មួយ​ក្បាល​ត្រូវបាន​ជនល្មើស​បាញ់សម្លាប់​ក្នុង​បំណង​យកទៅលក់ ។​

ជនល្មើសនិងសត្វព្រៃ ដែលបង្រ្កាបបាន(រូបភ្នំស្វាយ)

ព្រះ​តេជគុណ​ប៊ុន​សា​លួត​ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ប្រធាន​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត មាន​សង្ឃ​ដីការ​​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦​ខែឧសភា​ថា នា​ថ្ងៃអាទិត្យ​នៅម៉ោង​៣​និង​៤៨​នាទី​ទៀបភ្លឺ​ចូល ថ្ងៃទី​៦​ខែឧសភា​ព្រះ​សង្ឃ​​​ជាមួយនិង​ទាហាន​បាន​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​បាន​ឃាត់​ជនល្មើស​បាន​ម្នាក់​ឈ្មោះ ដុំ​ឈិ​ត ភេទ​ប្រុស​អាយុ​៣៣ ឆ្នាំ រស់នៅ​ភូមិ​ឈូក​មាស​សង្កាត់​កូន​ក្រៀល​ក្រុង សំរោង​ជាមួយនឹង​វត្ថុតាង​ដកហូត​បាន​សត្វ​ឈ្លូស​បី​ក្បាល​និង​សត្វ​ជ្រូក​មួយ​ក្បាល​,​កាំបិត​ស្នៀត​មួយ​និង​ពូថៅ​មួយ ។​ព្រះ​តេជគុណ​បន្តថា រីឯ​ជន​ពី​នាក់​ទៀត​បាន​រត់គេចខ្លួន​ព្រមទាំង​នាំ​អាវុធ​ទៅជា​មួយ​ផង​។​

​ជនល្មើស​ម្នាក់នេះ​បាន​សារភាពថា​ខ្លួន​និង​បក្ខពួក​បាន​ធ្លាប់​វាយប្រហារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​នេះ​ពីមុនមក​ដែរ​។​ពេលនេះ​បាន​បរបាញ់​សម្លាប់សត្វ​ឈ្លូស​និង​ជ្រូកព្រៃ​៤​ក្បាល​នេះ​។​
​សកម្មភាព​នេះ​ជា​ទង្វើ​គួរ​ឲ្យ​សោកស្តាយ​មួយ​ចំពោះ​ធនធានធម្មជាតិ​នៃ​តំបន់​នេះ​។​គួរតែ​រួមគ្នា​ជា​មួ​សង្ឃ​ដើម្បី​ការពារ​ថែរក្សា​ទាំង​ព្រៃឈើ​,​សត្វ​និង​ជីវៈចម្រុះ​ទាំងឡាយ​៕​មន​