ពិតជា​មិនគួរ​ឱ្យ​ជឿ​ស្ត្រ​បឺ​រី​ជា​ផ្លែឈើ​កខ្វក់​បំផុត​

1144
ចែករម្លែក
  • 11
    Shares

​ក្នុងចំណោម​បន្លែ​ផ្លែឈើ ១២ ប្រភេទ ដែល​កខ្វក់​បំផុត​នៅ​ប្រទេស អាមេរិក នោះ​ស្ត្រ​បឺ​រី ឈរ​លំដាប់​ទី​១ ព្រោះ​វា​អាច​ផ្ទុក​ដល់​២០​ប្រភេទ នៃ​ថ្នាំ សម្លាប់​សត្វល្អិត ។​
​ ​
​ដើម្បី​ការពារ​សុខភាព​អ្នក​ប្រើ ប្រាស់ រៀងរាល់ឆ្នាំ អង្គការក្រៅរដ្ឋាភិបាល​មួយ ឈ្មោះថា ក្រុមការងារ បរិស្ថាន (Evironmental Working Group) បានលើកឡើង​នូវ​បញ្ជី​ឈ្មោះ បន្លែ​ផ្លែឈើ​កខ្វក់​បំផុត ១២ ប្រភេទ ។
​ ​
​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៣​ជាប់​គ្នា ដែល ស្ត្រ​បឺ​រី​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ទី​១ ។ បន្ទាប់មកទៀត​គឺ បន្លែ​ពួយ​ឡេង​, ផ្លែ Peach, ប៉ោម​, ទំពាំងបាយជូរ​, ផ្លែ​ព្រូន​, ឆឺ​រី​, សារី​, ប៉េងប៉ោះ​, ឃិនឆាយ​, ដំឡូងបារាំង និង​ម្ទេស​ប្លោក ។​
​ ​
​ក្រៅពី​បន្លែ​ផ្លែឈើ ១២ ប្រភេទ ខាងលើ​, ក្រុមការងារ​នេះ​បាន ព្រមាន ថា គួរ​ប្រយ័ត្ន​ផ្លែ​ម្ទេស ក្រោយពេល​រក ឃើញ​វា​មាន​សារជាតិ​បង្ក​គ្រោះថ្នាក់ ដល់​សរសៃប្រសាទ ។​
​ ​
​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ក្រុម ការងារ​នេះ​បាន​ទូន្មាន​អ្នក​ប្រើ ប្រសិន ចង់​បរិភោគ​បន្លែ​ផ្លែឈើ ១២ ប្រភេទ នេះ គួរ​ជ្រើស​ទិញ​ផលិតផល​សរីរាង្គ ។ ទន្ទឹម​នោះ ត្រូវ​លាង​សម្អាត​វា​តិច​បំផុត ៣០ វិនាទី​ដោយ​ទឹកស្អាត ឬ​លាយ Baking Soda ។ ចម្អិន​ឱ្យ​ឆ្អិន​ក៏​ជា​វិធី​ប្រសិទ្ធភាព​ជួយ បន្ថយ​សារជាតិ​ពុល ៕ ប្រែ​សម្រួល​: រតនៈ​

#