ពិតជា​រកឃើញ​វិធី​បង្ការ​ការឆ្លង​មេរោគ​ហ៊ី​វ​ទាំងស្រុង​មែន​ឫ​?

1073
ចែករម្លែក

​ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​រកឃើញ​វិធី​ថ្មី​នៅក្នុង​ការទប់ស្កាត់​ការឆ្លង​ហ៊ី​វ ដ៏​មាន​ប្រសិទ្ធភាព​បំផុត ។​

​នា​ថ្ងៃទី​៣ ខែឧសភា អ្នកជំនាញការ​អន្តរជាតិ​មួយក្រុម បានប្រកាសថា​ពួកគេ​បាន​រក ឃើញ​វិធី​ព្យាបាល​ជួយ​ទប់ស្កាត់​ទាំងស្រុង​ការឆ្លង​ហ៊ី​វ ។​

​តាម​របាយកាណ៍​វិទ្យាសាស្ត្រ​ដែល​ពួក​អ្នកជំនាញ​ការប្រកាស​ក្នុង​រយៈពេល ៥ ឆ្នាំ ពួកគេ​បាន​ពិសោធន៍​វិធី​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស​លើ​អ្នកជំងឺ​បុរស​ឆ្លង​ហ៊ី​វ ១០០០ នាក់ ។ អ្នកជំងឺ​ទាំងអស់នេះ សុទ្ធតែ​ស្រលាញ់​ភេទ​ដូចគ្នា និង​បាន​បង្កើត​គ្រួសារ ។​

​ក្រោយ ៥ ឆ្នាំ នៃ​ការព្យាបាល ពួកគេ​រកឃើញថា មនុស្ស​ជិតស្និទ្ធ​សឹងតែ​ទាំងអស់ ដែល​អ្នកជំងឺ ១០០០ នាក់ ខាងលើ​បាន​ប្រាស្រ័យ​ទាក់ទង រួមភេទ សុទ្ធតែ​មិន​ឆ្លង​ហ៊ី​វ ។ គេ​បានដឹងថា ក្រុម​ស្រាវជ្រាវ​រកឃើញ​តែ ១៥ ករណី​ឆ្លង​ហ៊ី​វ ។ ប៉ុន្តែ តាមរយៈ លទ្ធផល​វិភាគរ DNA អ្នក​ទាំងនេះ ឆ្លង​ហ៊ី​វ​ដោយសារតែ​គេ​រួមភេទ​ជាមួយ​អ្នកផ្សេង គឺ​ពុំមែន​ពួក​អ្នកជំងឺ​កំពុង​ត្រូវបាន​ព្យាបាល​នោះទេ ។​

​បណ្ឌិត អា​លី​ស័ រូត​ជ័រ ( Alisor Rodgers) សមាជិក​មួយរូប​រប​ស់​ក្រុម ស្រាវជ្រាវ​នេះ បាន​ឲ្យ​ដឹង​ទាំង​ក្តី​សោមនស្ស​ថាៈ «​ពិតជា​វិសេស​អស្ចារ្យ ។ លទ្ធផល​ស្រាវជ្រាវ​របស់​យើងខ្ញុំ​បានបញ្ជាក់​ថា វិធី​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស អាចជួយ​ទប់ស្កាត់​ឆ្លង​ហ៊ី​វ​ឡើងដល់ ១០០% ។​

​លោក​បាន​អះអាងថា ខ្ញុំ​ចាត់ទុកថា របាយការណ៍​វិទ្យាសាស្ត្រ​របស់​យើងខ្ញុំ នឹង​ជួយ​ផ្នែក​ណា​នោះ​ដល់​សហគមន៍​អ្នក​ឆ្លង​ហ៊ី​វ ជួយ​បន្ថយ​ក្តីកង្វល់​អំពី​ការ​មាក់ងាយ ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ ។ ឥឡូវនេះ ពួកគេ​អាច​ប្រាស្រ័យ​ទាក់ទង​, សមា​ហរ​ណ កម្ម​ទាំងស្រុង​ជាមួយ​សហគមន៍ ដោយ​មិន​បារម្ភ​ពី​ហានិភ័យ​ចម្លង​ហ៊ី​វ ។​

​បច្ចុប្បន្ន លើ​ពិភពលោក​មាន​មនុស្ស​ជាង ៤០ លាន​នាក់ ឆ្លង​ហ៊ី​វ ៕ ប្រែ​សម្រួល​: រតនៈ