ពិតជា​សាហាវ​មែន​! ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​បាន​ដេញ​កាប់​ចាក់​គ្នា​នៅក្នុង​តំបន់​វត្ត​ត្រឡែងកែង​

490
ចែករម្លែក
  • 106
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ មានការ​ភ័យខ្លាច​និង​បង្ក​ការ​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នោះ​និង​បង្ករ​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដែល​ទៅលេង​កម្សាន្ត​នៅ​តំបន់​វត្ត​ក្រឡែង​កែង​។ ចំណែក​អាជ្ញា​ធរមាន​សមត្ថកិច្ច ហាក់ដូចជា​មិនទាន់មាន​វិធានការ ឬ​ចំណាត់ការ​ទៅលើ​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ការអុកឡុក​ប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅឡើយ​ទេ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​វិធានការ​និង​ចំណាត់ការ​ទៅលើ​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ការអុកឡុក​នៅ​តំបន់​នោះ និង​ចាប់យក​ទៅធ្វើ​ការអប់រំ ឬក៏​មាននៃ​ការធ្វើ​ច្បាប់​។​

​ទាក់ទង​ករណី​ក្រុមក្មេងស្ទាវ​ដេញ​កាប់​ចាក់​គ្នា​ខាងលើនេះ សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា គឺ​ខាង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​នេះ ដើម្បី​យកមក​ចាំ​មានការ​តាមផ្លូវ​ច្បាប់​។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​នេះ គឺ​មកពី​ស្រុក​ឧ​ត្តុ​ង្គ ហើយ​បានមក​ជួបគ្នា​ក៏បាន​ធ្វើ​ការដេញ​កាប់​ចាក់​គ្នា​តែម្ដង នៅក្នុង​វត្ត​ត្រឡែងកែង​៕ ល​