ពិតជា​ស្មោះត្រង់​! ម្ចាស់​ចូល​មន្ទីរពេទ្យ សុនខ​ឈរ​ចាំមាត់​ទ្វារ​ឱ្យ​រហង់​

857
ចែករម្លែក

ដោយ​បើកភ្នែក​ធំ និង​បក់កន្ទុយ​វើក សុនខ​ទាំងនេះ​កំពុង​រង់ចាំ​ម្ចាស់​នៅ​មាត់ទ្វារ​ចូល​មន្ទីរពេទ្យ យ៉ាង​អំណត់​ខណៈ​បុរស​អនាថា​ដែលជា​ម្ចាស់​របស់​ពួកវា​កំពុង​ទទួល​ការព្យាបាល ពី​គ្រូពេទ្យ​។

​សុនខ​ទាំងនេះ​បាន​អមដំណើរ​ម្ចាស់​របស់​ពួកវា​ឈ្មោះ សេសា (Cesar) ទៅពិនិត្យ​សុខភាព នៅ​អាល់​តូ វ៉ា​ឡេ (Alto Vale) ប្រទេស​ប្រេ​ស៊ី​ល កាលពីពេល​ថ្មីៗ​នេះ​។​

​ដោយ​ឃើញ​បែប​នោះ បុគ្គលិក​ពេទ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​បាន​សួរ​គាត់​ថា ហេតុអ្វី​បាន ជា​ពួកវា​ស្រឡាញ់​គាត់​ម្ល៉េះ​។ លោក សេសា បាន​ទម្លាយ​ការពិត​គួរឱ្យ​រំជួលចិត្ត​ថា នោះ​មកពី​គាត់​ស្រឡាញ់​ពួកវា​ខ្លាំង បើ​ពួកវា​មិនទាន់​ឆ្អែត គាត់​មិន​ហ៊ាន​ឆ្អែត​ឡើយ ទោះបីជា​គាត់​ជា​ជនអនាថា​ក្តី​។

​នៅពេល​ម្ចាស់​របស់​ពួកវា​ពិនិត្យ​សុខភាព​រួច បុគ្គលិក​ពេទ្យ​បាន​ហៅ​ឱ្យ​ពួកវា​ចូលជួប ម្ចាស់​របស់​វា​។ បុគ្គលិក​មន្ទីរពេទ្យ​ម្នាក់​ឈ្មោះ គ្រី​ស ម៉ា​ម​ព្រីម (Cris Mamprim) បាន​ថត​បង្ហោះ​ទិដ្ឋភាព​គួរឱ្យ​រំភើបចិត្ត​នេះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ភ្លាមៗ​វាទ​ទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​៕ ប្រែ​សម្រួល​: ខុម​

#