ពិតជា​ស្រស់ស្អាត​មិន​ធ្លាប់​ឃើញ​! តើ​វា​ជា​អារយ្យធម៌​នៃ​មនុស្ស​ក្រៅ​ភព​?

289
ចែករម្លែក

​មើល​មួយ​ភ្លែត​ស្មានតែ​ជា​អារ្យធម៌​នៃ​មនុស្ស​ក្រៅ​ភព​ណាស់ ប៉ុន្តែ​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​ដែល​ថត​ដោយ​ដ្រូ​ន គឺជា​ទិដ្ឋភាព​នៃ “​ទីក្រុង​សួន​” ដែលមាន​នៅលើ​ភពផែនដី​របស់​យើង​។ ថត​ដោយ​លោក ហេន​រី ឌូ (Henry Do) រូបភាព​ទាំងនេះ​បង្ហាញ​ពី​ទិដ្ឋភាព​ទីក្រុង​សួន​ប្រូ​ន​ប៊ី (Brøndby Garden City) ស្ថិតនៅ​ជាយ​រដ្ឋធានី​កូ​ប៉ិន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ដែល​ត្រូវបាន​រចនា​ឡើង​ចេញ​ជា​ទម្រង់​មូលៗ​យ៉ាង​មាន​របៀបរៀបរយ ដោយមាន​ផ្ទះ និង​សួន​យ៉ាង​ស្រស់ស្អាត​មិន​ធ្លាប់​ឃើញ​។

Out of this world

ហើយ​បើ​បាន​មើល​ពីលើ​អាកាស​គឺ​កាន់តែ​គួរឱ្យ​ស្ញប់ស្ញែង​។ ​សូមបញ្ជាក់ថា ប្លង់​ស្ថាបត្យកម្ម​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ផ្នែក​ទេសភាព អេ​រីក ម៉ា​យ​ជីន (Erik Mygind) ក្នុង​ឆ្នាំ​១៩៦៤​។ ទោះជា​យ៉ាងណា ផ្ទះ​ទាំងនេះ​មិនមែនជា​លំនៅដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​ប្រជាជន​រស់នៅ​ទេ​។

Out of this world

ជាទូទៅ វា​ត្រូវ​បានដាក់​ជួល​ក្នុង​មួយ​យប់​តម្លៃ​ប្រមាណ ១៥០ ដុល្លារ ប៉ុន្តែ​អ្នកស្នាក់នៅ​ត្រូវបាន​អនុញ្ញាតឱ្យ​រស់នៅ​ក្នុង​សហគមន៍​នេះ​តែ​អំឡុង​រដូវក្ដៅ​ចាប់ពី​ខែមេសា ដល់​ខែតុលា ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​

Out of this world
Out of this world
Out of this world