ពិតមែន​អត់​? ស៊ុន ស្រី​ពេជ្រ ចូល​ផលិតកម្ម​ថោ​ន​ម្នាក់ទៀត​

1295
ចែករម្លែក

បន្ទាប់ពី យក់ ថិ​ត​រដ្ឋា ឈិ​ត សុវណ្ណ​បញ្ញា និង លោក អ៊ិន ទី​តូ ចូល​ផលិតកម្ម​ថោ​ន ស្រាប់តែ​ថ្មីៗ​នេះ លេចឮ​ដំណឹង​ថា អ្នកនាង ស៊ុន ស្រី​ពេជ្រ ក៏​ចូល​ផលិតកម្ម​ថោ​ន​ដែរ​។ តើ​ដំណឹង​នេះ​ពិតមែន​ឬទេ​?

​បើតាម​អ្នកនាង ស៊ុន ស្រី​នី​ត ដែល​ត្រូវជា​បង​បង្កើត អ្នកនាង ស៊ុន ស្រី​ពេជ្រ បាន​ប្រាប់ Sabay ថា តាម​ដែល​ដឹង​ពេលនេះ​ប្អូនស្រី​របស់​អ្នកនាង ពិតជា​ចូល​ផលិតកម្ម​ថោ​ន​មែន ព្រមទាំង​មាន​បទ​ចម្រៀង ៤ បទ ត្រៀម​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទៀតផង​។ ចំណែកឯ​រឿង​ចុះ​កុងត្រា​ជាមួយ​ផលិត​ថោ​ន​ហើយ​ឬ​នៅ អ្នកនាង​អត់​ទាន់​ច្បាស់​នោះទេ ព្រោះ​អត់​ដែល​ឮ​ប្អូនស្រី និយាយ​ពី​រឿង​កុងត្រា​។​

“​ចាស​អូន ស្រី​ពេជ្រ គាត់​ចូល​ថោ​ន​មែន ព្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន បង​ឮ​គាត់​ថា​ទៅ​ផលិតកម្ម​ថោ​ន ច្រៀង​បទ​ចម្រៀង ៤ បទ ត្រៀម​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​”​។ បងស្រី ស៊ុន ស្រី​ពេជ្រ លើកឡើង​ដូច្នេះ​។​

​ចំណែកឯ លោក ករុណា ពេជ្រ ដែលជា​អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន​វិញ បាន​ឲ្យ​ដឹងថា លោក​អត់​បានដឹង​រឿង ស៊ុន ស្រី​ពេជ្រ ចូល​ផលិតកម្ម​ថោ​ន​នោះទេ ព្រោះ​ពេលនេះ​លោក​កំពុងតែ​នៅ​សៀមរាប​។ “​ខ្ញុំ​អត់​ដឹងផង ថា ស៊ុន ស្រី​ពេជ្រ ចូល​ផលិតកម្ម​ថោ​ន ព្រោះ​ខ្ញុំ​មក​ខេត្ត សៀមរាប ប៉ុន្មាន​ថ្ងៃ​ហើយ​”៕ ​អត្ថបទ​៖Sabay