ពិត​ទេ​? ការផឹក​កាហ្វេ អាច​បណ្តាល​ឲ្យ “​រលូត​កូន​”?

876
ចែករម្លែក

មិន​មានមតិ​ឯកច្ឆន្ទ​លើ​បញ្ហា​នេះ​ទេ ប៉ុន្តែ វា​មិនមែនជា​គំនិតអាក្រក់​ទេ ក្នុងការ​ប្រុងប្រយ័ត្ន​នៅពេល និយាយ​អំពី “​ជាតិ​កាហ្វេ​អ៊ី​ន​” ដែល​អ្នក​ទទួលទាន​។​

​ទាំង​សាកលវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី March of Dimes បាន​ក្រើន​រំលឹកថា ការ​កំហិត​ការទទួល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុងពេល​មាន​ផ្ទៃពោះ ឲ្យ​បាន​តិចជាង ២០០ មី​លី​ក្រាម ក្នុង​មួយថ្ងៃ​ហាក់ដូច​ជាមាន​សុវត្ថិភាព​សម្រាប់​អ្នក​។

​នោះ​គឺ​ប្រហែលជា​បរិមាណ​កាហ្វេ​មួយ ឬ​ពីរ​ពែង​ហើយក៏​អាស្រ័យទៅលើ​ប្រភេទ​ភេសជ្ជៈ​ផងដែរ (​តែ ទឹកក្រូច និង​សូកូឡា គឺជា​ប្រភព​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេងទៀត​)​។​

​ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា ស្ត្រី​ដែល​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនជាង ២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រលូត​កូន ប៉ុន្តែ​ការស្រាវជ្រាវ​ស្រដៀង​គ្នា​នេះ បង្ហាញ​ផ្ទុយ​ពីនេះ​ទៅវិញ​។​

​ការសិក្សា​ក៏បាន​រកឃើញ​ផងដែរ​ថា ស្ត្រី​ដែល​ផឹក​កាហ្វេ​ច្រើន (​ប្រាំបី​ពែង ឬ​ច្រើនជាង​នេះ​ក្នុង មួយថ្ងៃ​) មាន​ហានិភ័យ​ទ្វេដង​នៃ​ការស្លាប់​ទារក​នៅក្នុង​ពោះ​។ ហើយ​អ្នក​ដែល​ផឹក​កាហ្វេ ៣ ពែង​ក្នុង​មួយថ្ងៃ ទំនងជា​មានកូន​ប្រុស​ដែល​កើតមក​មាន​បញ្ហា​លើ​ពងស្វាស​របស់គេ​ទៀតផង​។​

​ប៉ុន្តែ អ្នកឯកទេស​ភាគច្រើន​និយាយថា មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​សន្និដ្ឋាន​យ៉ាង ច្បាស់លាស់​អំពី​កាហ្វេ​អ៊ី​ន និង​ការ​រលូត​កូន​នោះទេ ដូច្នេះ អ្នកវិទ្យាសាស្ត្រ​នៅតែ​បន្ត​ស្រាវជ្រាវ ពី​ផលប៉ះពាល់​នៃ​ជាតិ​កាហ្វេ​អ៊ី​ន អំឡុងពេល​មាន​ផ្ទៃពោះ​។​

​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព សូមកុំ​ប្រើ​កាហ្វេ​អ៊ី​ន​លើសពី ២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​៕ ដោយ​: health.com.kh​

#