ពិត​ទេ ការរួម​ភេទ ធ្វើ​ឲ្យ​ម្តាយ​ពរ​ពោះ​ជិត​គ្រប់​ខែ សម្រាលកូន​មុន​កំណត់​?

1377
ចែករម្លែក
  • 7
    Shares

​ទេ – ប៉ុន្តែ វា​គឺជា​អ្វីដែល​មនុស្ស​ជា​ជឿថា​អាច​កើតឡើង​បាន​។ ប៉ុន្មាន​ឆ្នាំ​មកនេះ ស្ត្រី​មាន​ផ្ទៃពោះ ឆ្មប និង​គ្រូពេទ្យ​មួយចំនួន​បាន​ណែនាំ​ថា ការរួម​ភេទ​នៅ​ជិត​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ ប្រហែលជា​អាចជួយ​ដល់​ការចាប់ផ្តើម​នៃ​ការ​សម្រាលកូន​។​

​ទ្រឹស្តី​មួយ​បាន​បង្ហាញថា អ័រម៉ូន​មាន​វត្តមាន​នៅក្នុង​ទឹកកាម (prostaglandins) និង​ការ​កន្ត្រាក់​នៃ​ការ​ឈានដល់​ចំណុចកំពូល​បានធ្វើ​ឲ្យ​រំញោច​ដល់ក​ស្បូន​។ ប៉ុន្តែ ការស្រាវជ្រាវ​មិនបាន​បង្ហាញ​ពី​តំណ​ភ្ជាប់​បែបនេះ​ទេ​។​

​ជាការ​ពិត ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ដ្រី​ដែល​រួមភេទ​នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ការ​មាន ផ្ទៃពោះ បាន​សម្រាលកូន​ពីរ​បី​ថ្ងៃ​យឺត​ជាង​ស្ត្រី​ដែល​មិន​រួមភេទ​។ (​លទ្ធផល​នៃ​ការសិក្សា​ទាំងនេះ មិន​មានន័យថា ការរួម​ភេទ ពន្យារពេល​ការ​សម្រាលកូន​នោះទេ ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម​ទៅ ភស្តុតាង​ដែលថា​ការរួម​ភេទ និង​ការ​សម្រាលកូន​ប្រហែលជា​មិនជា​ប់ទាក់ទង​)​។​

​វា​មិនមាន​អ្វី​ទាស់ខុស​នោះទេ ដែល​ស្ត្រី​រួមភេទ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ដែលមាន​សុខភាព​ល្អ មិនមាន​បញ្ហា – រហូតដល់​ពេលដែល​នាង​បែក​ទឹកភ្លោះ​៕ ដោយ​: health.com.kh