ពិត​អត់ថា ការរួម​ភេទ​តាម​មាត់​អាច​បំបាត់​ជំងឺ​បាក់​ទឹកចិត្ត​បាន​?

655

សេចក្តីរាយការណ៍​ដ៏​ចម្លែក​មួយ​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការរួម​ភេទ​តាម​មាត់​គឺជា​រឿង​ល្អ​មួយ​សម្រាប់​សុខភាព​ស្ត្រី ហើយក៏​អាច​ប្រឆាំង​ការបាក់​ទឹកចិត្ត​បាន​ទៀតផង ខណៈពេលដែល​សារព័ត៌មាន The Sun និយាយថា ទឹកកាម​មនុស្ស​ប្រុស​គឺជា​រឿង​ល្អ​សម្រាប់​អ្នក​។​

​ដំណឹង​មួយ​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ដែល​បាន​ស្រាវជ្រាវ​ច្រើនជាង ១០​ឆ្នាំ​ឯណោះ​។ គេ​បាន​រកឃើញថា ស្ត្រី​ដែលមាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ដែល​មិនបាន​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​រួមភេទ​នោះ​គឺ​មិនសូវមាន​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​ដូច​ស្ត្រី​ដែល​បាន​ប្រើ​ស្រោមអនាម័យ​រួមភេទ​ឡើយ​។ តាមរយៈ​លទ្ធផល​នេះ អ្នកស្រាវជ្រាវ​ហាក់បីដូចជា​បញ្ជាក់ថា ទឹកកាម​ប្រហែល​ជាមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​ការសិក្សា​មួយ​នេះ អ្នកស្រាវជ្រាវ​គ្រាន់តែ​បង្ហាញ​អំពី​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត (​មិនមែន​កំណត់​រោគវិនិច្ឆ័យ​) ប្រាប់​ពី​ភាព​ញឹកញាប់​ដែល​ស្ត្រី​រួមភេទ និង​ប្រើ​ស្រោមអនាម័យ​ឬ​អត់​ប៉ុណ្ណោះ​តាមរយៈ​ការប្រើ​កម្រង​សំណួរ​ឲ្យ​ស្ត្រី​បំពេញ ដូច្នេះ​វា​ទំនងជា​ធ្វើ​ឲ្យ​លទ្ធផល​មាន​ដែន​កំណត់​មួយ​ក្នុងការ​ជឿជាក់​ណាស់​។​

​អ្វីដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺថា ការរួម​ភេទ​ដោយ​មិនបាន​ប្រើ​ស្រោមអនាម័យ​មានការ​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​កាមរោគ និង​មាន​ផ្ទៃពោះ​បាន ដូច្នេះ​វា​ពិតជា​មិនមែនជា​រឿង​ល្អ​ឡើយ​បើសិនជា​ស្ត្រី​មិនទាន់មាន​ប្តី ឬ​គ្រួសារ​ត្រឹមត្រូវ​នោះទេ​៕ ដោយ​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន