ពិធីករ វុទ្ធី ធ្វើ​ខួបកំណើត​ផង​និង​អបអរ​ជោគជ័យ​របស់​ខ្លួន​ផង​

245
ចែករម្លែក

​ភ្នំពេញៈ​កាលពី​យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នា​២០១៩ ពិធីករ​លោក វុទ្ធី បានធ្វើ​ខួបកំណើត ឆ្នាំនេះ​ដោយ​អបអរ​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ហើយ​ជាពិសេស​ក្លាយជា​រកស៊ី​លក់ ផលិតផល​អន​ឡាយ​។​

​ពិធី​ខួបកំណើត​របស់លោក​ឆ្នាំនេះ លោក វុទ្ធី ដែល​អ្នកសិល្បៈ​និង​រកស៊ី​ក្នុងសង្គម ស្គាល់​លោក​ជា​មេក្រុម​ម៉ូ​ដែល​មួយរូប​បាន​អញ្ជើញ​ភ្ញៀវ​យ៉ាងច្រើន​ស្ទើរតែ​ម៉ៅ​ភោជនីយដ្ឋាន​មួយកន្លែង​ទៅហើយ​។ ក្នុង​ពិធី​ខួបកំណើត​របស់លោក​ឆ្នាំនេះ បាន​ទម្លាយ​ឱ្យ ដឹងថា ទោះបី​ជាមាន​ឧបសគ្គ​ក្នុង​ឆ្នាំ​ចាស់​យ៉ាងណាក៏ដោយ ក៏​តស៊ូ​រហូតមក​មិនដែល បោះបង់​ឡើយ​។ ជាពិសេស​ដំណើរ​លើផ្លូវ​សិល្បៈ លោក​មាន​ទីផ្សារការងា​រ​ថត​ស្ប៉ត សម្តែង ពិធីករ ហើយ​ជាពិសេស​លោក​នៅតែ​ទីផ្សារ​ខ្លាំង​ដឹកនាំ​ក្រុម​ម៉ូ​ដែល​តារា​ស្រីៗ និង ប្រុស​សង្ហា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៩​នេះ លោក​បាន​បោះជំហាន​មួយ ទៀត​ក្លាយខ្លួនជា​អ្នកលក់​ផលិតផល​អន​ឡាយ ឬ​ជា​អ្នក​ទីផ្សារ​ផ្សព្វផ្សាយ​និង​ចែកចាយ ផលិតផល​ថែរក្សា​សុខភាព​គ្រី​ម Firmax3 របស់​ក្រុមហ៊ុន RF3 World Cambodia ៕ ដោយៈ បូ​រិ​ន