ពិធីករ សាហារ៉ា ប្រកាសស្វែង រកជំនួយបន្ថែមសម្រាប់ជួយពលរដ្ឋក្រីក្រ ៦សហគមន៍ នៅខេត្តព្រះវិហារ

832
ចែករម្លែក
  • 232
    Shares

ភ្នំពេញ-សហគមន៍ក្រីក្រចំនួន៦ឃុំ បានទទួលអំណោយពី ពិធីករ សាហារ៉ា និងមានការអញ្ជើញចូលរួមជាអធិបតីភាព លោក អភិបាលខេត្តព្រះវិហារ រួមជាមួយនិងសប្បុរសជនជាច្រើនរូបផងដែរ។ ពិធីករល្បីឈ្មោះរូបនេះ បានលើកឡើងថា លោកនឹងបន្តការចុះជួយដល់បងប្អូនក្រីក្រ និងសហគមន៍ក្រីក្រជាបន្តទៀតនៅក្នុងតំបន់ខេត្តព្រះវិហារ អោយបានច្រើនតាមដែលអាចធ្វើទៅបាន។

MC រូបនេះ បានអោយដឹងថា លោកសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីឃើញឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងសប្បុរសជាច្រើនរូបមកពីសមាគមដានីយ៉ែល ផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ និងសិស្សានុសិស្ស១០០០នាក់ នៅ៦ឃុំ ក្នុងខេត្តព្រះវិហារ ដែលលោកអះអាងសហគមទាំង៦ គឺជាសហគមដែលសប្បុរសជនគួរបន្តយកចិត្តទុកដាក់។ ពីធីចែកអំណោយនេះ ប្រព្រឹត្តទៅ ក្នុងបរិវេណសាលាឆទានភូមិគោក ក្រោយសាលាស្រុកជ័យសែន ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានថ្លែងអំណរគុណ ដល់លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ឌីវីឡុបមិន និងជាប្រធានសមាគមដានីយ៉ែល ដែលបាននាំយកអំណោយសប្បុរសមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេល នេះ ដែលនេះជាការកាយវិការសប្បុរសធម៌គំរូក្នុងសង្គម និងបានរួមចំណែកជាមួយរាជរដ្ឋាបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងអនុវត្តទៅតាមវប្បធម៌ចែករំលែករបស់សម្តេចតេជោហ៊ុនសែន។
អភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាព នៅក្នុងកំឡុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំងនិងរាយការណ៏មកអាជ្ញាធរមូលដ្ឋានបន្ទាន់ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់។

សូមជម្រាបថា ទឹកប្រាក់ដែលយកទៅចែកជូន ប្រជាពលរដ្ឋក្រីក្រនៅសហគមន៍ទាំង៦ ជាទឹកប្រាក់បានមកពីក្រុមហ៊ុន ENARITA DEVELOPMENT CO.,LTD សរុបប្រមាណ ២ម៉ឺនដុល្លារ និងមានមួយភាគជាទឹកប្រាក់សប្បុរស របស់បុគ្គលិកក្រុមហ៊ុន ក្នុងការចែករំលែក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខផងដែរ៕Nh