ពិធីការនី​ទូរទស្សន៍​ត្រូវ​ថ្នាក់លើ​បញ្ឈរជើង​ដោយសារ​សរសើរ​បុរស​រួមការ​ងារ​ថា “​សង្ហា​” ក្នុង​ម៉ោង​ផ្សាយ​

1063
ចែករម្លែក

យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែឧសភា​បានឱ្យដឹងថា ពិធី​ការិនី​ទូរទស្សន៍​ម្នាក់​ត្រូវបាន​ថ្នាក់លើ​បញ្ឈរជើង​ពី​ការងារ​នៅ​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស កូ​វែ​ត បន្ទាប់ពី​និយាយ​លេងសើច​ជាមួយ​បុរស​មិត្ត​រួមការ​ងារ​របស់​នាង​ទាក់ទិន​រូប​សម្រស់ របស់​បុរស​នោះ​។

​ពេល​ស្ត្រី​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ ប្រគល់​តួនាទី​ផ្សាយ​ទៅឱ្យ​បុរស​រួម​ការងារ​ខាងលើ នាង​បាន​និយាយ​លេងសើច​នឹង​បុរស​នោះ​ថា ឈប់​សឺ​រ៉េ​ឆ្នួត​ក្បាល​ដាក់​កាមេរ៉ា​ទៅ ព្រោះ​គាត់ “​សង្ហា​ស្រាប់​ហើយ​”​។​

​ហើយ​ពិធី​ការិនី​រូបនេះ ក៏បាន​ផ្ទុះសំណើច​ក្នុង​ម៉ោង​ផ្សាយ​បន្ត​ផ្ទាល់​អំពី​ការបោះឆ្នោត​ថ្នាក់ក្រុង នៅ​ប្រទេស​កូ​វែ​ត កាលពី​ចុង​សប្ដាហ៍​។​

​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​ការនិយាយ​ឆ្លើយឆ្លង​គ្នា​ក្នុង​ម៉ោង​ផ្សាយ​នេះ ត្រូវបាន​គេ​បង្ហោះ​ចែករំលែក តៗ​គ្នា​ព្រោងព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហើយ​បានធ្វើឱ្យ​បណ្តា​រដ្ឋមន្ត្រី​រដ្ឋាភិបាល ខឹង​យ៉ាងខ្លាំង​៕ ប្រែ​សម្រួល​: ខុម​

#