ពិធីការនី​ទូរទស្សន៍​ធ្វើ​ជា​លង់ទឹក​ពេល​រាយការណ៍​អំពី​ទឹក​ជំនន់​នៅ​ឥណ្ឌា​ (វីដេអូ)

1115
ចែករម្លែក

​ការសម្តែង​ជា​លង់ទឹក​របស់​ពិធីការនី​ទូរទស្សន៍​ឥណ្ឌា​ម្នាក់​បាន​ទាក់ទាញ​អ្នកលេង​បណ្តាញ​សង្គម​ជាង​ស្ថានភាព​បន្ទាន់​នៃ​ទឹកជំនន់​នៅក្នុង​រដ្ឋកា​ណា​តា​កា​។​

​នៅក្នុង​វីដេអូ ពិធីការ​នី បាន​រាយការណ៍​ព័ត៌មាន​ចេញពី​ទឹកជំនន់​ត្រឹម​ក និង​នាង​បានបញ្ចប់​ព័ត៌មាន​ជាមួយនឹង​ការ​ធ្វើ​ជា​លង់ទឹក​ដោយ​ដៃ​លើក​ឡើង​លើ ធ្វើ​ដូចជា​ជន​​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​វីដេអូ​ឃ្លីប​នេះ​បាន​ទាក់ទាញ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ដោយ​ពួកគេ​បាន​ឆ្លើយតប​ជាមួយ​នឹង​ពាក្យ​« សេចក្តីរាយការណ៍​ចង្រៃ​» និង​ខ្លះទៀត​ប្រដូច​វា​ទៅ​នឹង​អ្នក​រាយ​​ការណ៍​សារព័ត៌មាន​ប៉ា​គី​ស្ថាន ដែល​បាន​រាយការណ៍​ព័ត៌មាន​ចេញពី​ទឹកជំនន់​ត្រឹម​ក​។​

​សូមបញ្ជាក់​ថា រហូតដល់​ពេល​នេះ ទឹកជំនន់​និង​ការបា​ក់ដី​នៅ​ឥណ្ឌា​ក្នុង​ខែ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង​២៧០​នាក់ ជម្លៀស​មនុស្ស​ជាង​១​លាន​នាក់ និង​ពន្លិច​ផ្ទះ​រាប់ពាន់​​នៅ​ទូ​ទាំង​រដ្ឋ​ចំនួន​៦ បន្ទាប់​ពី​ការ​ធ្លាក់ភ្លៀង​ខ្លាំង​អស់​ពេល​២​សប្តាហ៍​៕​ដោយ​៖​វាសនា​

អ្នកយក​ព័ត៌មាន​ឥណ្ឌា​រាយការណ៍​ចេញពី​កណ្តាល​ទឹកជំនន់ តែ​ពិធីការនី​ឥណ្ឌា​ម្នាក់​បាន​រាយការណ៍​ក្នុង​ទឹក​ត្រឹម​ក​ហើយ​ធ្វើ​ជា​លង់ទឹក​ទៀត​