ពិធីបុណ្យអុំទូកនិងអកអំបុកនៅដងស្ទឹងព្រែកត្នោតទទួលភ្ញៀវទេសចរមកកម្សាន្តរយៈពេលពីរយប់ពីរថ្ងៃ១១ម៉ឺននាក់

163
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ពិធីបុណ្យអុំទូកនិងអកអំបុកសំពះព្រះខែនៅសួនច្បារសាលាខេត្តកំពង់ស្ពឺដងស្ទឹងព្រែកត្នោតរយៈពេលពីយប់ពីរថ្ងៃ នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកាឆ្នាំ២០១៩ បានទទួលភ្ញៀវទេសចរមកកម្សាន្ត និងទស្សនាដែលមានបងប្អូនប្រជាពលរដ្ឋ​១១ម៉ឺននាក់មកពីបណ្តាក្រុងស្រុកទាំង៨ក្នុងខេត្ត។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់់ស្ពឺបានឲ្យដឹងថា ពិធីបុណ្យអុំទូកនិងអកអំបុកសំពះព្រះខែនៅសួនច្បារមុខសាលាខេត្តតាមដងស្ទឹងព្រែកត្នោតរយៈពេល​ពីរយប់ពីរថ្ងៃទទួលបានភ្ញៀវទេសចរមកចូលរួមកម្សាន្ត និងទស្សនាសរុបចំនួន១១ម៉ឺននាក់ដែលមកពីបណ្តាក្រុងស្រុកទាំង៨។ហើយចំនួនភ្ញៀវទេសចរដែលមកចូលរួមកម្សាន្តក្នុងឆ្នាំ២០១៩នេះមានចំនួនសរុប​១១ម៉ឺននាក់ មានការកើនឡើង២២២ភាគ រយបើធៀបទៅនិងឆ្នាំ២០១៨​មានភ្ញៀវទេសចរមកចូលរួមកម្សាន្តត្រឹមតែ៩ម៉ឺននាក់។

លោកបានបន្តថា​ក្នុងពិធីបុណ្យអុំទូកនិងអកអំបុកសំពះព្រះនៅសួនច្បារមុខ​សាលា​ខេត្តកំពង់ស្ពឺមានការចូលជាអធិបតីពីលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺផងដែរ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្របានមានប្រសាសន៍ផ្តាំផ្ញើនិង​សួរសុខទុក្ខពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់វិនាទីមិនថាជិតឬនៅឆ្ងាយយ៉ាងណាក្តី។

លោកបានបន្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមហូបអំបុកសាមគ្គី ដើម្បី​កាពារ​ជាតិ​ សាសនា និងព្រះមហាក្សត្រ​ នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ជាទិវាបុណ្យឯករាជ្យជាតិខាងមុខនេះទាំងអស់គ្នាតាមកាអំពាវនាវរបស់សម្តេចតេជោ៕B/Ha