ពិធីបុណ្យ​ប្រញាយ​គ្នា​វាយ​ដុំ​ភ្លើង​ប្រចាំឆ្នាំ បង្ក​របួស​មនុស្ស​ជាង ១០០ នាក់​

225
ចែករម្លែក

​ពិធីបុណ្យ​ប្រញាយ​គ្នា​វាយ​ដុំ​ភ្លើង​ប្រចាំឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា បាន​បណ្ដាលឱ្យ​មនុស្ស​ហូត​ដល់​ទៅ​ជាង ១០០​នាក់​រង របួស ហើយ​ក្នុងនោះ​មនុស្ស ២០ នាក់​រងរបួស​ធ្ងន់​។ពិធីបុណ្យ​ដែលមាន​ឈ្មោះថា បាន​នី (Banni) ដ៏​ហិង្សា​នេះ​ត្រូវបាន​ប្រា​ព្ធ​ឡើង​ក្នុង​រដ្ឋ​អាន​ដ្រា ប្រា​ដេ​ស (Andhra Pradesh) មួយថ្ងៃ​មុន ឌូ​សឺ​រ៉ា (Dusshera) ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​ដែលមាន​រយៈ ពេល ៩ ថ្ងៃ​។

រូបភាព​គួរឱ្យ​តក់ស្លុត បង្ហាញ​ពី​សកម្មភាព​អ្នកចូលរួម​សប្បាយ​ក្នុង​ពិធីបុណ្យ​នៅ​ដេ​វ៉ា​រ៉ា​ហ្គា​ត​ទូ (Devaragattu) ក្នុងស្រុក​គួរ​នូ​ល (Kurnool) កាន់ដំបង​វែងៗ​ប្រញាយ​គ្នា​វាយ​ដុំ​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​បាន​នី រៀបចំឡើង​ដើម្បី​ឧទ្ទិស​ដល់​ប្រាសាទ Mala Malleswara Swamy Temple ដែល​អ្នកភូមិ​ណេ​រ៉ានី​គី (Neraniki) ជា​ម្ចាស់​គ្រប់គ្រង​៕ ប្រែ​សម្រួលៈ ខុម​