ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ផ្តើម​ដំណើរការ​ហើយ​

997
ចែករម្លែក

ដោយ:សុ​ផានី​តា​/កោះកុង​ ៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្តកោះកុង​ដែលជា​ខេត្ត​ជាប់មាត់​នៃ​ភាគ​និរតី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៤ ធ្នូ នេះ ផ្តើម​ដំណើរ​ការបើក​ជូន​សាធារណជន​មកលេង​កម្សាន្ត​ហើយ​តាំងតែ​ពី​ម៉ោង​៧​ព្រឹក​មកម្ល៉េះ ក្នុង​នោះគេ​សង្កេតឃើញ​មានកម្ម​វិធី​កីឡា ដោយមាន​បង្ហាញ​ម្ហូបអាហារ និង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​។​

ដូច​តាម​ការ​គម្រោង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្តកោះកុង បាន​ដំណើរការ​ហើយដោយ​មាន​វត្តមាន​ពលរដ្ឋ​អ្នកទេសចរ​អញ្ជើញ​មក​ទស្សនា​ជា​បណ្តើរៗ​ហើយ ខណៈ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គិតគូរ​រៀបចំ​ការពារ​សណ្តាប់ធ្នាប់​សន្តិសុខ​ធ្វើ​យ៉ាង​អោយមាន​ភាពសប្បាយ​រីករាយ និង​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​។

ក្នុងនោះ​គណៈកម្មការ ក៏បាន​បង្កើន​អោយមាន​កម្ម​វ​ធី​ប្លែកៗ​ជាច្រើន រួមមាន​ ការរត់​ប្រណាំង​កម្សាន្ត​ចម្ងាយ​៣​ទៅ​៥​គីឡូម៉ែត្រ កីឡា​សី​ស្លាប កីឡា​ថាសហោះ អុក​ច​ក្ក្រង ស្គី​លើទឹក កីឡា​ជិះទូក​ក្តោង ប្រដាល់​គុន​ខ្មែរ ពិ​ពរ​ណ៌​ស​មិ្ម​ទ្ធ​ផល​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ការដាំ​កូន​ព្រៃកោងកាង​និង​ការសម្តែង​សិល្បៈ​ស្ទើរតែ​គ្រប់​ទម្រង់​ក្នុង​តំបន់​អាស៊ាន​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ល្ងាច​ថ្ងៃទី​១៣ ធ្នូ បានឱ្យដឹង​ស្រដៀង​គ្នា​ថា ជា​ជំហាន​ដំបូង ក្រសួង ស្ថាប័ន និង​មន្ទីរជំនាញ បានសម្រេច​គោលដៅ​លើ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បម្រើ​ដល់​ពិធី​សមុទ្រ​បាន​មួយកម្រិត​ហើយ​។ ហើយ​នៅ​ថ្ងៃបុណ្យ​សមុទ្រ​៣​ថ្ងៃនេះ នឹង​បង្កើន​កិច្ច​សហការគ្នា​អោយ​បានល្អ​ថែមទៀត សម្រាប់​មុខមាត់​កម្ពុជា​ដែលមាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ ស្អាត​តាមរយៈ​ប្រធានបទ ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​។​

នៅ​ថ្ងៃបុណ្យ​សមុទ្រ​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ នេះ មាន​ស្តង់​ពិ​ពរ​ណ៌​ចំណីអាហារ ភេសជ្ជៈ និង​សម្ភារៈប្រើប្រាស់​ប្រមាណ​៥០០​ស្តង់ ដែល​ត្រៀម​បំពេញ តម្រូវការ​ហូបចុក ឬ​ចង់បាន​របស់​អ្នកទេសចរ​គ្រប់ មជ្ឈដ្ឋាន​ទាំងអស់​។ ករណី​បើ​ខ្វះខាត​ទីកន្លែង​ស្នាក់នៅ​វិញ អាជ្ញាធរខេត្ត​មាន​ជា​ស្តង់​ទំនាក់ទំនង​ព័ត៌មាន​ចំនួន​៣ ដើម្បី​ផ្តល់​សេវាកម្ម​បំពេញបែបបទ​ឆ្លងដែន​ទៅ​ស្នាក់នៅ​ប្រទេស​ថៃ ដោយ​ស្តង់​ទី​១​នៅ​គល់ស្ពាន​ខេត្តកោះកុង ស្តង់​ទី​២ នៅ​វត្ត​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង និង​ស្តង់​ទី​៣​នោះ គឺ​នៅ​ច្រកព្រំដែន​អន្តរជាតិ​តែម្តង​។​

ចំពោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​វិញ អគ្គនាយក​កាំកុងត្រូល និង​មន្ត្រី​កាំ​កុង​សាខា​ខេត្តកោះកុង ល្ងាច​ថ្ងៃទី​១៣ និង​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ នេះ​បាន​បើក​ប្រតិបត្តិ​ចុះ​ត្រួតពិនិត្យ​រាល់​មុខទំនិញ​វេ​ប​ខ្ចប់ បន្លែ ផ្លៃ​ឈើ ត្រី​សាច់​ទាំងឡាយ​ដែល​អាជីវករ​កំពុង​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា អំឡុងពេល​នៃ​បុណ្យ​សមុទ្រ​៣​ថ្ងៃ​ដែរ ដើម្បី​ធានាថា ចំណីអាហារ​ដែល​កំពុង​ដាក់​លក់ដូរ​សាធារណ​ពិត​ជាមាន​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ ជា​លទ្ធផល​អាជីវករ​បាន​អនុវត្ត​ទៅតាម​ការណែនាំ​មន្ត្រី​បានល្អ​ប្រសើរ ដោយយោង​តាម ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពុំ​រកឃើញថា ផលិតផល​ចំណីអាហារ​ណាមួយ​មាន​ផ្ទុក​សារធាតុ​គីមី​នោះទេ​។​

ទាក់ទិន​នឹង​វិស័យ​សុខាភិបាល​ឯណោះ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឺង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​គូសបញ្ជាក់ថា មន្ទីរ​បាន​សហការ​ជាមួយ​ក្រសួងសាមី ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពេទ្យ​នៅ​ស្រុក​ខ្លងយ៉ៃ ប្រទេស​ថៃ ដោយ​ចាត់​កម្លាំង​ក្រុមមន្ត្រី​ពេទ្យ​ជិត​១៥០​រូប និង​រថយន្ត​១៦​គ្រឿង​ប្រចាំ​ការត្រៀម​សង្គ្រោះបន្ទាន់ ប្រសិន​មាន​អ្នកចូលរួម​កម្មវិធី​បុណ្យ​សមុទ្រ​មាន​អាកា​រៈសុខ​ភាពមិន​ស្រួល​។ ចំនួន​នេះ​មិន​រាប់បញ្ចូល​នឹង​ក្រុមគ្រូពេទ្យ​ត្រៀម​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ឡើយ​។ សម្រាប់​កម្លាំង​ស ម​ត្ថ​កិច្ចការពារ​មាន​យ៉ាង​ហោច​ណាស់​៣​ពាន់​នាក់ កំពុង​ឈរ​ប្រចាំការ​តាម​គោលដៅ​កំណត់​រៀងៗ​ខ្លួន​ដែរ​។​

សូម​ជម្រាប​ជាថ្មី​ថា គោលដៅ​ទេសចរណ៍ធម្មជាតិ​សំខាន់ៗ​នៅ​ខេត្តកោះកុង ដែល​គណៈកម្មការ​បាន​រៀបចំ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ មានដូចជា​ រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ (​កោះ​ស្ដេច​) សហគមន៍​ជាយ​អា​រ៉ែ​ង សហគមន៍​ធម្មជាតិ​តា​តៃ​ក្រោម ឆ្នេរសមុទ្រ​ប៉ាក​ខ្លង សហគមន៍​ធម្មជាតិ​ជី​ផាត ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម សហគមន៍​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ជាដើម​។​

តាម​ការរំពឹង​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ជឿជាក់ថា ថ្ងៃ​បុណ្យ​​សមុទ្រ​រយៈពេល​៣​ថ្ងៃ នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពី​២០​ម៉ឺន​នាក់ ដល់​២៥​មឺ​ុ​ន​នាក់​មកលេង​កម្សាន្ត​។ ចំពោះ​ខេត្ត​ដែល​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​បន្ត​ពី​ខេត្តកោះកុង នៅ​ឆ្នាំ​២០១៩ គឺ​ខេត្តកំពត​៕B/

#