ពិធីបើកការដ្ឋាន សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក​

349
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ដែលមាន​ប្រវែង ១៥០០​ម៉ែត្រ និង​ទទឹង​ប្រវែង​៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ និង​សាងសង់​លូ​ជ្រុង​មាន​ទ្វារ​ទឹក​មួយកន្លែង ស្ថិតនៅ​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប បានធ្វើ​ពិធីបើកការដ្ឋាន​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លី សំរឹទ្ធ អភិបាលរង​ខេត្ត ទទួលបន្ទុក​គម្រោង​ថ្នាក់​ខេត្ត​។​

​លោក លី សំរឹទ្ធ អភិបាលរង​ខេត្ត បាន​និយាយថា ពិធីបើកការដ្ឋាន សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ និង​សាងសង់​លូ​ជ្រុង​មាន​ទ្វារ​ទឹក​មួយកន្លែង ក្រោម​កម្មវិធី​របស់​គ​ម្រោ​ង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ (​លាភ​)​។​

​លោក​បាន​បន្តថា ផ្លូវ​នេះ​គឺ​ត​ភ្ជាប់​ពី​ភូមិ​រហាល ទៅ​ភូមិ​តា​ស្នេហ៍ ដែលមាន​អ្នកទទួលផល​សរុប​ចំនួន ១៨០​គ្រួសារ ស្មើនឹង ៨៧៧​នាក់ ដែលមាន​ប្រជាពលរដ្ឋ​ក្រ​១ និង​ក្រ​២ ចំនួន ៥៩​គ្រួសារ ផ្លូវ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបម្រើ​ដល់​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាកសិករ ទៅកាន់​ទីផ្សារ ព្រមទាំង​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក​បាន​បន្តទៀតថា អាជ្ញាធរខេត្ត និង​ក្រុមការងារ​គម្រោង បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់ ធ្វើការ​ស្ថាបនា​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​នេះ ឲ្យ​ធានាបាន​នូវ​គុណភាព​ប្រើប្រាស់​បានយូរ​អង្វែង ក៏ត្រូវ​មានការ​ចូលរួម​ពី​បងប្អូន​ក្នុងការ​មើលថែទាំ​ផងដែរ​។ ម្យ៉ាងទៀត​សូម​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្លូវ​នេះ និង​ធ្វើ​ដងផ្លូវ​នេះ​ប្រកបទៅដោយ​ពណ៌​បៃតង គឺ​ត្រូវ​រួមគ្នា​ធ្វើការ​ដាំ​ស្មៅ​សងខាង​ផ្លូវ និង​ដើមឈើ ឲ្យ​មាន​សោ​ភណ្ឌ​ភាពស្រស់​បំពង​ផងដែរ​៕ ល​