ពិធីប្រកាសចូលកាន់តំណែងក្រុម​ប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៣

573
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៣ ដោយមានការចូលរួមពី លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងអង្គភាពជុំវិញខេត្ត ក្រុង ស្រុក រួមទាំងកងកម្លាំងទាំងបី សរុបប្រមាណជាង២០០នាក់។

លោក ឆាយ ថន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលគណៈអភិបាលថ្នាក់ក្រោមជាតិ ឲ្យមានសមត្ថភាពថ្មីពាក់ព័ន្ធរៀបចំចាត់ចែងការងារខាងលើនេះប្រកបទៅដោយលក្ខណៈពិសេស ថ្នាក់ក្រុង ស្រុក រៀបចំចាត់បុគ្គលិកតាមលក្ខន្តិកៈនៅថ្នាក់ក្រោមជាតិ។ ហើយមិនត្រូវធ្វើការឲ្យហួសពីសមត្ថភាពរបស់ខ្លួន ដែលជាអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវកំណត់ពីតម្រូវការ មធ្យោបាយ សម្ភារៈនៅក្នុងក្រុង ស្រុកដែលផ្អែកទៅលើតម្រូវការរចនាសម្ព័ន្ធដែល បានរៀបចំនោះឡើយ។ ត្រូវសិក្សាពីទំនាក់ទំនងឡើងវិញ នូវការគាំទ្រពី ក្រុង ស្រុកនិងឃុំ សង្កាត់ដើម្បីធានាឲ្យបាននូវការរៀបចំចាត់ចែងដំណើរការប្រកបដោយតម្លាភាព គណនេយ្យភាព។

លោកបានបន្តថា ក្រុមប្រឹក្សាអាណត្តិទី ៣ ត្រូវយកចិត្តទុកដាក់បំផុតផ្អែកទៅលើសមិទ្ធផល ដែលគូរបញ្ជាក់ខាងលើក្រុមប្រឹក្សាអាណត្តិទី ៣ ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ហើយកិច្ចការក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់ ដោយមានកិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីសេចក្តីប្រកាសកាសមុខតំណែងនេះរួមមាន÷ មាត្រា ៤១០៦ ប្រ.ប .ក.ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដើម្បី
អធិបតីភាពនៅក្នុងការចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង ស្រុក ដែលស្ថិតនៅក្នុងការងាររដ្ឋបាលរបស់ខ្លួន។ ហេតុនេះសូមឲ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ត្រូវពិគ្រោះយោបល់បែងចែកតួនាទីភារកិច្ច ក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលាស្របតាមសេចក្តីប្រកាសរបស់ គ.ជ.ប. តម្រូវមិនឲ្យលើសពី ១៤ថ្ងៃក្នុងការប្រកាសឲ្យកាន់ចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត។ ដូច្នេះក្រុមប្រឹក្សាក្រុង ស្រុកទាំង ៨ ត្រូវប្រកាសឲ្យហើយក្នុងរយៈពេល ៩ថ្ងៃខាងមុខនេះ។

លោកបានបន្ថែមថា កិច្ចប្រជុំក្រុមប្រឹក្សាលើកទី ២ ក្រុមប្រឹក្សាត្រូវអនុវត្តឲ្យបាននូវកំណត់ហេតុ កិច្ចប្រជុំលើកទីមួយ គឺបទបញ្ជាផ្ទៃក្នុងរបស់ខ្លួននិងកំណត់ប្រតិទិនកិច្ចប្រជុំ ១២ខែ រាប់ទាំងកិច្ចប្រជុំលើកទី ២ផង។ ចំពោះអភិបាលខេត្ត ត្រូវចាត់ចែងទៅដល់នាយករដ្ឋបាលខេត្ត ឲ្យមានការិយាល័យប្រជាប្រព័ន្ធ នៃសេនាធិការ ដើម្បីចាប់ផ្ដើមធ្វើកិច្ចការមួយចំនួនដែលអនុវត្តការងារក្រុមប្រឹក្សារាជធានី ខេត្តដែលបានអនុវត្តក្នុងរយៈពេលកន្លងមក។ ហើយសមាជិកក្រុមប្រឹក្សាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយមិន ឱ្យ លើសពី ៣០ ថ្ងៃបន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ។ បន្ទាប់មកប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះឡើងវិញក្នុង ២ ឆ្នាំម្ដង ក្រុមប្រឹក្សាខេត្តការងារជាអាទិភាពអាណត្តិទី៣ គឺរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំតាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិលផងដែរ៕B/