ពិធីប្រកួតប្រគុំតន្ត្រី «Battle of the Bands» វគ្គផ្តាច់ព្រ័ត្រ ជ័យលាភីបានធ្លាក់ទៅក្រុម Hashtag

1375
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្នុងកម្មវិធីជ្រើសរើសក្រុមតន្ត្រី ដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រកាលពីព្រលប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩ដែលក្នុងនោះមាន៤ក្រុមក្នុងវគ្គផ្តាច់ព្រ័ត្រ នៅទីបំផុតគេបាន រកឃើញក្រុមជ័យលាភីហើយគឺបានទៅលើក្រុម Hashtag ។

ក្រុមកំពូលចម្រៀងទាំង ៤ដែលបានចូលរួមប្រកួតនេះមានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះ នឹងគ្រងតំណែងជាជ័យលាភី នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានា ទាក់ទងនឹងយុវជន។

គួរបញ្ជាក់ថាកម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ Cellcard ហើយនេះគឺជាការប្រកួតទូទាំងប្រទេស ដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរ ដែលមានសមត្ថភាពជំនាន់ថ្មី។

ការប្រកួតនេះ បានទាក់ទាញ ក្រុមតន្ត្រីថ្មីៗជាង ១៦ក្រុម ដែលក្រុមជ័យលាភីនឹងទទួលបាន ការចុះកុងត្រា ពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ ចំនួន ២៥០០ដុល្លារទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត ពីក្រុមហ៊ុន Collard ដោយឥតគិតថ្លៃ រយៈពេល១ឆ្នាំ និងកុងត្រា៣ខែ ដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ។

បើតាមការលើកឡើងរបស់លោកIan Watson របស់ក្រុមហ៊ុន Collard បានឱ្យដឹងថា Battle of the Bands គឺជាការចាប់ ផ្តើមដ៏ល្អ ក្នុងការផ្ដោតលើក្រុមយុវជន ដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។

គួរបញ្ជាក់ថាគណៈកម្មាការក្នុងការប្រកួតរួមមានដូចជា លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records, លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut ។ជាមួយគ្នា ក្រុមតន្រ្តីកំពូលទាំង៤ ត្រូវបានទទួលការហ្វឹកហាត់មួយរយៈពេលជាមួយគណៈកម្មាការនេះ មុនចូលរួមប្រកូតវគ្គបញ្ចប់នេះ៕B/