ពិធីពិសារអាហារការងារថ្ងៃត្រង់ក្រោមប្រធានបទពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក

1075
ចែករម្លែក

ភ្នំពេញ៖កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ១៤ វិច្ឆិកា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានយាងនិងអញ្ជើញចូលរួមក្នុងពិធីពិសារអាហារការងារ ថ្ងៃត្រង់ក្រោមប្រធានបទ “ពាណិជ្ជកម្មសេរីនិងសេដ្ឋកិច្ចសកលលោក “។ មេដឹកនាំនៃប្រទេសអាស៊ានទាំងអស់បានសំដែងនូវការតស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានលោក ចាសស្ទីន ទ្រូដូ (Justin Tru deanu)នាយករដ្ឋមន្រ្តីកាណាដា, លោក សេបាសស្ទៀន ពីណេរ៉ា(Seba-Stian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និង លោកស្រី គ្រីស្ទីន ឡាហាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ដែលបានឆ្លើយតបអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។

មេដឹកនាំអាស៊ានក៏បានចាត់ទុកថានេះគឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមកហើយស្ថិតក្រោមប្រធានបទមួយប្រកបដោយសារសំខាន់ណាស់សម្រាប់តំបន់និងសកល នៅក្នុងបរិការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មបច្ចុប្បន្ន។

ជាក់ស្តែងការកើនឡើងនៃនិន្នាការគាំពារនិយមសកម្មភាពពាណិជ្ជកម្មឯកតោភាគីនិងសង្រ្គាមពាណិជ្ជកម្មបាននិងកំពុងតែដាក់សម្ពាធនិងគំរាមកំហែង ដល់ស្ថិរភាពកំណើនសេដ្ឋកិច្ចនិងវិបុលភាពនៃតំបន់ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ។ ក្នុងបរិកាណ៍នេះអាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែស៊ីជម្រៅតាមរយះការពន្លឿនការធ្វើពាណិជ្ជកម្មសេរី ។ តួយ៉ាអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងសស្រា ក់សស្រាំក្នុងការជំរុញសម្រេចឲ្យបាននូវ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលនោះគឺជាសក្ខីកម្មនៃការប្តេជ្ញាចិត្តមួយរបស់ អាស៊ានចំ ពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសមាហរណកម្មសេដ្ឋកិច្ច ។ក្នុងកិច្ចប្រជុំនោះដែរមេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកា សរបស់ប្រធានកិច្ចប្រជុំអាហារថ្ងៃត្រង់ដែលរៀបចំ ដោយលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕