ពិធី​ការិនី​ទូរទស្សន៍​ម្នាក់​ស្លាប់ បន្ទាប់ពី​បើកឡាន​បំពាក់​ម៉ាស៊ីន​យន្តហោះ​ដើម្បី​បំបែក​កំណត់ត្រា​ល្បឿន​ជិត ១០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ធ្លាក់ចូល​បាត​បឹង​

683
ចែករម្លែក

​អ្នក​បើកឡាន​អាជីព​និង​ជា​ពិធី​ការិនី​ទូរទស្សន៍​ឈ្មោះ​ជេស​ស៊ី ខូ​ម បាន​ស្លាប់ បន្ទាប់ពី​បើករថយន្ត​បំពាក់​ម៉ាស៊ីន​យន្តហោះ​ជួប​គ្រោះថ្នាក់ ពេល​ព្យាយាម​បំបែក​កំណត់ត្រា​ល្បឿន ដែល​បង្កើតឡើង​ដោយ​ខ្លួនឯង​កាលពី​គ្រា​មុនៗ​។​

​ស្ត្រី​វ័យ ៣៩ ឆ្នាំ​រូបនេះ​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​នៅ​ម៉ោង​ប្រហែល ៤ រសៀល​នៅ​បាត​បឹង​រីងស្ងួត​មួយ​នៅ​តំបន់​វាល​ខ្សាច់​អាល់​វ៉​ត​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន​។​

​នាង​ខូ​ម រហស្សនាម​ស្ត្រី​ជិះឡាន​លឿន​ជាងគេ​បំផុត​លើ​លោក បាន​កំពុង​ស្វះស្វែង​បំបែក​កំណត់ត្រា​ល្បឿន​សម្រាប់​ស្ត្រី​នៅ​តំបន់​ឥន្ទ្រី​អាម៉េរិក​ភាគ​ខាងជើង​នេះ​។​

​ពិធី​ការិនី​ទូរទស្សន៍ ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​ល្បឿន ៣៩៨ ម៉ា​យ​ក្នុង​មួយ​ម៉ោង (៦៤០ គ​.​ម​/​ម​) កាលពី​ឆ្នាំ ២០១៣ បាន​ចូលរួម​ជាមួយ​ក្រុម​ប្រណាំង​រថយន្ត​ម៉ាស៊ីន​យន្តហោះ​ឈ្មោះ North American Eagle Supersonic Speed Challenger ក្នុងនាម​ជា​អ្នកបើកបរ​នៅ​ឆ្នាំ​ដដែល​នោះ​។​

​នាង​អាច​បើក​ដល់​ល្បឿន ៤៨៣ ម៉ា​យ​ក្នុង​មួយ​ម៉ោង (៧៧៧ គ​.​ម​/​ម​) ក្នុងការ​បើកបរ​គួរឱ្យ​បះសក់​នៅលើ​ផ្លូវ​ចម្ងាយ ២១ គីឡូម៉ែត្រ​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​វា​បានបញ្ចប់​មុនពេល​កំណត់ដោយ​សា​រប​ញ្ហា​មេកា​និក​។​

​នាង​ខូ​ម​បាន​បើកឡាន​របស់​ក្រុម​ដដែល​ដើម្បី​បើក​ឱ្យដល់​ល្បឿន ៥១២ ម៉ា​យ​ក្នុង​មួយ​ម៉ោង (៨២៤ គ​.​ម​/​ម​) នៅពេល​ជួប​គ្រោះថ្នាក់​រហូតដល់​ស្លាប់​៕ ដោយ៖ កញ្ញាដាលីស

នាង​ជេស​ស៊ី ខូ​ម ស្លាប់​ពេល​ប៉ុនប៉ង​បើកឡាន​ក្នុង​ល្បឿន​កំណត់ត្រា ៨២៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង