ពិធីការិនីរូបស្រស់ ដាំ សុភក្ក្រ័ស៊ិនឌី ស្រណោះនិងមកគោរពវិញ្ញាណក្ខន្ធវេជ្ជបណ្ឌិត BEAT RICHNER

758

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​ពិធីការនី​ល្បី​ប្រចាំ​ស្ថា​នី​យ៌​ទូរ​ទស្ស​ន៌​ប៉ុ​ស្តិ៍​លេខ​៣​កញ្ញា​ដាំ​សុ​ភ័​ក្ក្រ​ស៊ិន​ឌី​ក្នុងឱកាស​ដែល​កញ្ញា​នឹង​ក្រុម​សិល្ប​:​ករ​ដទៃទៀត​បាន​អញ្ជើញ​ចូលរួម​ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

​ជា​តារា​បង្ហាញ​ម៉ូត​មួយរូប​ផងដែរ​បាន​បញ្ជាក់ថា មរណភាព​របស់លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER នេះ មិន​គ្រាន់តែ​ជាការ​បាត់បង់​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​មួយរូប​នោះទេ គឺជា​ការបាត់បង់​ធនធាន​ឥស្សរជន​មួយរូប​។​

ក៏​ជាការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា និង​ជាការ​បាត់បង់​វេជ្ជបណ្ឌិត​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់​នូវ​អ្វីៗ​គ្រប់បែបយ៉ាង ទាំង​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ស្ទើរ​មួយជីវិត​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុងការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​អស់​រយៈកាល​ជាច្រើន​ឆ្នាំកន្លងមក​។

​កញ្ញា​ក៏បាន​ថ្លែងថា នាង​និង​សមាជិក​សុំ​ធ្វើការ​បួងសួង​ដល់​វិញ្ញាណក្ខន្ធ របស់​ឯកឧត្តម​វេជ្ជបណ្ឌិត Beat Richner សូមអោយ​បាន​ទៅ​សោយសុខ​ក្នុង​ទី​បរម​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​គួររំលឹកថា​ឯកឧត្តម​វេជ្ជបណ្ឌិត​Richner​បាន​ចាក​ចេញពី​ប្រទេស​កំណើត​របស់លោក​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​១៩៩១​។ ចាប់តាំងពី​មកដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ឯកឧត្តម​វេជ្ជបណ្ឌិត Richner បាន​ប្រឹងប្រែង​លះបង់​អស់កម្លាំង​កាយ​ចិត្ត និង​បញ្ញាញាណ ក្នុង​ការបង្កើតឡើងវិញ មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​រង​ភាព​ខ្ទេចខ្ទាំ​ដោយសារ​ភ្លើងសង្គ្រាម​។​

​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ឯកឧត្តម ជា​បុគ្គលិក​ម្នាក់​ដែល​បាន​លះបង់​ខ្ពស់​ចំពោះ​កុមារ​កម្ពុជា​តាមរយៈ​ការបើក​ដំណើរការ​នូវ​មន្ទីរពេទ្យ​ស​សប្បុរស​ធ​ម៍ មិន​យកប្រាក់​ដល់​ប្រជាពលរដ្ឋ ។

​ក្រោយ​ការទទួល​មរណៈភាពរ​បស់​លោក​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើរ​ព្រះរាជសារ​រំលែក​ទុក និង​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស «​មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​» ជូន​សព​លោក​បណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​កិ​ច្ចប​ច្ឆា​មរណៈ ដើម្បី​ជា​កិច្ច​តបគុណ​ដ៏​ធំធេង​ជូន​លោក​វេជ្ជបណ្ឌិត Beat Richner ដែលមាន​មកលើ​កុមារ​កម្ពុជា​ផងដែរ​៕S/​

ពិធី​ការិនី​រូប​ស្រស់​ដាំ​សុភ​ក្ក្រ័​ស៊ិន​ឌី ដឹកនាំ​អ្នកសិល្បៈ​គោរព​វិញ្ញាណក្ខន្ធ​វេជ្ជបណ្ឌិត BEAT RICHNER