ភ្នំពេញ៖ ពិធីការិនីប្រជាប្រិយប្រចាំស្ថានីយទូរទស្សន៍ភីអិនអិនកញ្ញា ជីមមី បានទៅថតម៉ូដែលបែបសហសម័យដែលជាការច្នៃប្រឌិតលាយគ្នារវាងវប្បធម៌ខ្មែរនិងអាម៉េរិក នៅទីក្រុងក្លេនដែល រដ្ឋកាលីហ្វយ៉ា សហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន។ ពិធីការិនីរូបនេះបានប្រាប់ថា “នេះគឺជាការថតម៉ូតរបស់នាងខ្ញុំនៅក្រុង ក្លេនដែល រដ្ឋកាលីហ្វយ៉ា កាលពីសប្តាហ៍មុន។ ជាការថតម៉ូតបែបcinematic ដែលច្របាច់បញ្ចូលគ្នារវាងសិល្បៈខ្មែរនិងបែបហ្វេសសិនហូលីវូត ក្នុងគោលបំណងបង្ហាញឲ្យពិភព លោកបានស្គាល់ បានឃើញពីភាពអស្ចារ្យនៃក្បាច់ខ្មែរ សិល្បៈខ្មែរក្នុងការឆ្នៃម៉ូតបែបទំនើបនិងលក្ខណៈអន្តរជាតិរបស់កញ្ញាអេបផលនិស្សិតខ្មែរដែលកំពុងតែសិក្សាផ្នែកតុបតែងមុខផ្នែកកុនលំដាប់ពិភពលោកនៅ ក្រុងឡូសអេនជឺឡេស សហរដ្ឋអាម៉េរិក និងអ្នកថតរូបដែល មានទេពកោសល្យជនជាតិអាម៉េរិកកាំង Rue Romani មកពីឡូសអេនជឺឡេស ។
នាងបន្តថានាងខ្ញុំជីមមី ដែលជាពិធីការនីនៅកម្ពុជាដែលមានឱកាសបានគ្រងឈុតដ៏ស្រស់ស្អាតមួយនេះ”។ ឈុតនេះត្រូវតាំងឈ្មោះថា សុវណ្ណរក្សត្តៈ ដែលការឆ្នៃម៉ូតនិងតុបតែងមុខទទួលបានឥទ្ធិពលនៃភាពស្រស់ស្អាតប្រណិតនៃចម្លាក់ក្បាច់ខ្មែរ ពីប្រាសាទអង្គរវត្ត។ ពណ៌ក្រហមតំណាងភាពអង់អាច និងជាពណ៌តំណាងឲ្យជនជាតិខ្មែរ ។ ពណ៌ក្រហមគឺជាថាមពល មហិច្ឆតា ភាពរស់រវើក កំហឹង កម្លាំងការប៉ងប្រាថ្នានិងសេចក្តីស្នេហាបូករួមជាមួយនិងពណ៌មាសបង្ហាញពីភាពអឆ្ឆរិយះ នៃព្រះរាជាណាចក្រអឆ្ឆរិយៈ។
សូមបញ្ជាក់ថា កញ្ញា ជីមមី ជាតារាស្រីដែលមានប្រជាប្រិយនៅស្ថានីយទូរទស្សន៍ PNN ។មិនត្រឹមតែប៉ុណ្ណោះនាងក៏មានអ្នកគាំទ្រនាងលើបណ្តាញសង្គមក៏មិនតិចដែរ។នាងជាតារាដែលឧស្សាហ៍មានគំនិតអប់រំជាច្រើនបង្ហាញលើហ្វេសប៊ុក។ ការងារសិល្បៈសម្រាប់នាង ជាពិធីការិនីនេះ មានទីផ្សារខ្លាំងគ្រាន់បើ។នាងលេចមុខក្នុងកម្មវិធីជាច្រើន មិនថាការប្រគំតន្ត្រីឡើយតែ កម្មវិធីសិល្បៈផ្សេងៗនិងសង្គម នាងក៏ឧស្សាហ៍ទទួលបានផងដែរ។ កញ្ញា ជីមមី ក៏ជាតារាស្រីដែលលេចធ្លោ ជាតារាសិចស៊ីខ្លាំងមួយរូប ដែលទទួលការគាំទ្រនិងពេញចិត្តពីប្រុសៗ៕ ដោយៈ បូរិន