ពិធី​ការិនី ឈិន រី​យ៉ា រិះគន់​លើ​បទ​ថ្មី​របស់​តារាចម្រៀង ថេ​ណា ជា​បទ​ឈ្លើយ​ប្រៀប​ដូច​រឿង​សិច​

537
ចែករម្លែក
  • 554
    Shares

ដោយ:បូ​រិ​ន/​​ភ្នំពេញ ​៖ ក្រោយ​ដ​បាន​ស្តាប់​បទ​ថ្មី​ដែល​គេ​ថា​ផ្អើល​ថា​ ល្អ​និង​ពេញនិយម​ចំពោះ តារាចម្រៀង​លោក ថេ​ណា លើ​បទ “​អេ​ម​” ស្រាប់តែ​ផ្ទុះ​ពី​ក្មេងៗ ឬ យុវវ័យ ពិធី​ការិនី​ល្បី​កញ្ញា ឈិន រី​យ៉ា បាន​រិះគន់​លើ​បទ​ថ្មី​នេះ ហើយ​ថា​ជា​បទ​ឈ្លើយ​ប្រៀប​ដូច​រឿង​សិច​គ្មាន​សីលធម៌​។​

​តារា​ស្រី​រូបនេះ​បានសរសេរថា “​លើស​ហើយ​ប្អូន ខ្វះ​ប្រធានបទ​ធ្វើ​បទ​មែន ខ្មែរ​យើង​មិនទាន់​ទទួលយក​បទ​បែបនេះ​បានទេ សំខាន់​អ្នកគាំទ្រ​ប្អូន​គឺជា​យុវវ័យ មិនមែន​មនុស្ស​ចាស់​ទេ ហើយ​ចេញ​បទ​មក​ចឹ​ងៗ ដូច​ជំរុញ​អោយ​យុវវ័យ និង​មនុស្ស​ល្មោ​មកា​ម​មួយចំនួន​ងប់​ង​ល់​ធ្វើ​រឿង​ហ្នឹង​អញ្ចឹង សូម្បីតែ​អ្នក​ដែល​គេ​មាន​ច​រិ​ក western ក៏​គេ​មិន​យល់ស្រប​ដែរ​មែន​ទេ​”​។​

​ជាក់ស្តែង​បទ​ចម្រៀង​ថ្មី​របស់ ថេ​ណា “​អេ​ម​” នេះ​ត្រូវបាន​បញ្ជាក់ថា នេះ​ជា​បទ​ថ្មី​ខ្ញុំ​ដែល​សហការ​ជាមួយនឹង YT ហើយនឹង KZ ពួកយើង​ធ្វើ​លែង​តែប៉ុណ្ណោះ​សង្ឃឹម​អ្នក​ទាំងអស់គ្នា​ចូលចិត្ត​ចម្រៀង​នេះ​សរសេរ​ពី​រឿងរ៉ាវ​ពិត​មួយ​ដែលជា​រឿង​យូរ​មកហើយ​របស់​ជីវិត​យុវវ័យ​ក្មេង​ក្រោម​អាយុ ១៨ ហាម​ស្ដាប់ ។

​តាម​ការរាយការណ៍រ​បស់​ភ្នាក់ងារ​ព័ត៌មាន​យើង​បាន​ស្តាប់​ហើយ បានឱ្យដឹងថា បទ​ស្តាប់​ហើយ​ដូច​យល់ និង ដឹង ពី​សកម្មភាព​របស់​ម​នុស្ស​ស្រី​មួយគូ​ដែលមាន​ស្នេហា​ជាមួយ​សប្បាយ​នឹង​ការរួមរ័ក ហើយ​អត្ថន័យ​ស្ទើរ​ទាំងស្រុង​និយាយ​ពី​របៀប ក្បាច់ សំលេង ដូច​ទៅនឹង​រឿង​សិច ឬ រឿង​អាសអាភាស ។ ទាំង​អត្ថន័យ និង បទ​ចម្រៀង ច្រៀង​គ្មាន​សីលធម៌ ខណៈ​តារាចម្រៀង​លោក ថេ​ណា រូបនេះ​ជាតា​រា​ម្នាក់​ដែល​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន និង​ជាពិសេស​ក្មេងៗ​និង​យុវវ័យ​៕​B/