ពិធី​ការិនី ពេជ្រ ច័ន្ទ​ធីតា បង្ហាញ​គូស្នេហ៍​ថ្មី​និង​បង្អួត​គេហដ្ឋាន​ថ្មី​ជាមួយគ្នា​

147
ចែករម្លែក

ភ្នំពេញ​: កញ្ញា ពេជ្រ ច័ន្ទ​ធីតា ដែលជា​ពិធី​ការិនី​របស់​កម្មវិធី​កម្សាន្ត​លើ​ទូរទស្សន៍​ល្បីៗ និង​ជា តារា​សម្ដែង​ពន្លក​ថ្មី​ម្នាក់​ផងដែរ​ក៏​លេចឮ​ព័ត៌មាន​ថ្មី​ទៀតហើយ​ដោយមាន​គូស្នេហ៍​ថ្មី​ក្រោយ បែកបាក់​ស្នេហា​ជាច្រើន​សារ​មក​។

​សព្វថ្ងៃនេះ​កញ្ញា ពេជ្រ ច័ន្ទ​ធីតា មាន​ប្រជាប្រិយភាព​គួរសម​ដែរ មិន​ចាញ់​តារា​រៀមច្បង​ប៉ុន្មាន នោះទេ​ហើយ​ជាក់ស្ដែង​នាង​បានធ្វើ​ឲ្យ​អ្នក​គាំ​ត្រ​ជាច្រើន​ភ្ញាក់ផ្អើល​នៅពេលដែល​នាង​បានរៀបចំ​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​ដែល​គេហដ្ឋាន​នោះ​គឺជា​ញើស​ឈាម​នាង​និង​គូស្នេហ៍​ដែលមាន ឈ្មោះថា ទេព សោ​ភ័​ណ្ទ ខិតខំ​ប្រឹងប្រែង​រកលុយ​ទិញ​វា​មក​។​

​កាលពី​ថ្ងៃទី​១៨ ខែមីនា​កន្លងទៅ​ពិធី​ការិនី​ស្រី​រូបនេះ​ក៏បាន​បង្ហាញមុខ​គូស្នេហ៍​របស់​នាង​។ មើលទៅ​អ្នក​ទាំងពីរ​ពិតជា​ស័ក្ដិសម​គ្នា​ខ្លាំងណាស់​ហើយ​អ្នកគាំទ្រ​របស់​នាង​ជាច្រើន​ក៏​កំពុង រងចាំ​ដំណឹង​ល្អ​ពី​អ្នក​ទាំងពីរ​ដែរ​។​

​សូមបញ្ជាក់ថា កញ្ញា ពេជ្រ ច័ន្ទ​ធីតា ធ្លាប់ជា​អតីត​ពិធី​ការិនី​ហង្ស​មាស “​ឋានសួគ៌​ក្រោម​មេឃ​” ហើយក៏​បោះបង់​អាជីព​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ហង្ស​មាស​មក​ក្រសោប​តំណែង​នៅ​ទូរទស្សន៍ ភី​អិន​អិន ហើយ​ពេលនេះ​នាង​ត្រូវបាន​អ្នកគ្រប់គ្រង​កម្មវិធី “​ពេញចិត្ត​” បានផ្តល់​កម្មវិធី​ធំៗ​ឱ្យ នាង​ធ្វើ​ពិធី​ការិនី ទើប​ធ្វើឱ្យ​នាង​លេចធ្លោ​គួរសម​។ នាង​តារា​ល្បី​ម្នា​ក់មាន​ប្រជាប្រិយភាព​ឈរ ជើង​និង​ចាប់​ឱកាស​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​, សាន់​ដេ​និង ថោ​ន​ផងដែរ​។​

​សូម​រំលឹក​ផងដែរ​ថា កញ្ញា ពេជ្រ ច័ន្ទ​ធីតា ធ្លាប់ជា​អតីត​គ្រូបង្រៀន​ភាសារ​អង់គ្លេស​ថ្នាក់ ម​ត្តេ​យ្យ​នៅ​ក្រុង​តាខ្មៅ​។ តារា​តូច​ច្រឡឹង​រូបនេះ​ធ្លាប់​ប្រេះឆា​ជាមួយ​និស្សិត​រួម​ជំនាន់​ជា​ប្រុស សង្ហា ដោយ​លេច​ឮថា បុរស​នោះ​ទៅ​រៀបការ​ប្រពន្ធ​គ្មាន​ប្រាប់​នាង​មួយ​ម៉ាត់​ឱ្យបាន​ដឹង ឡើយ​។ បន្ទាប់មកទៀត នាង​ក៏​ធ្លាប់បាន​ភ្ជាប់​ស្នេហ៍​ថ្មី​ជាមួយ​តន្ត្រីករ​ល្បីឈ្មោះ​ម្នាក់ និង​មាន ដំណឹង​ថា ពួកគេ​គ្រោង​រៀបការ​ជាមួយគ្នា​ទៀតផង ប៉ុន្តែ​គម្រោង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នេះ ក៏​ប្រេះឆារ​តាម​ខ្យល់ រហូត​កញ្ញា ពេជ្រ ច័ន្ទ​ធីតា​មកជួប​ស្នេហ៍​ក្រោយ​សមប្រកប​នៅ​ជាមួយគ្នា ទាល់​បាន​ផ្ទះ​ថ្មី​រួមគ្នា​៕ ដោយ បូ​រិ​ន​