ពិធី​ការិនី រតនា ស្ងាត់ៗ​ទិញ​ចិញ្ចៀនពេជ្រ​មួយ​វង់ ក្បែរ​ម៉ឺន​ដុល្លារ​ពាក់​លេង​

210
ចែករម្លែក

ភ្នំពេញ​៖ ពិធី​ការិនី​ដ៏​ស្រស់ស្អាត មាស សុវណ្ណ​រតនា ស្ងាត់ៗ​បាន​ទិញ​ចិញ្ចៀនពេជ្រមួយ​វង់ ពី​ហាង​មាស​និង​ពេជ្រ យីហោ “​ដា​ណា​” ក្នុងតម្លៃ​មិនតិច​ពាន់​ដុល្លារ​ឡើយ ដោយ​នាង​បាន​ឆ្លៀត​ប្រាប់ថា នាង​មិន​ចង់​បង្ហាញ ឬ​ចង់​បង្អួត​អ្វី​ឡើយ ប៉ុន្តែ​នាង ធ្វើ​រឿងនេះ ដោយសារតែ​ស្រឡាញ់​ចិញ្ចៀនពេជ្រ ពេកទើប​ដាច់ចិត្ត​ទិញ​ពាក់​។​

ពិធី​ការិនី​ល្បី​រូបនេះបង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក ដោយបាន​បញ្ជាក់ថា “​ផុស​នេះ​មែន អួត​ទេ ប៉ុន្ដែ​រយៈពេល​ជិត​១២​ឆ្នាំ ទើប​ហ៊ាន​ទិញ​របស់​ដែល​ខ្លួន​ស្រឡាញ់ គ្រួសារ​ខ្ញុំ មិនមាន​ដូច​គេ​ទេ ចង់បាន​អ្វី​ត្រូវ​សន្សំ ត្រូវ​គិតឲ្យ​វែង ព្រោះ​យើង​អត់​….​។ វា​ជា កម្លាំង​ញើស​ឈាម​ដោយផ្ទាល់ ដែល​យើង​ខំប្រឹង​​តក់ៗកន្លងមក អរគុណ​បងស្រី ដា​ណា ដែល​បានផ្ដល់​តម្លៃពិសេស​ជួន​ប្អូន និង​លើកទឹកចិត្ត​ប្អូន​កន្លងមក​”​។​
​ ​
សូមបញ្ជាក់ថា ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា ភរិយា​ល្អ ដែល​ខំ​ប្រឹងរក​ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ​របស់ទំនើប​ខណៈ​នាងជា​កូនស្រី​អាជីវករនៅ​ខេត្តកំពត​។ លើក​នេះ ល្មម​ដាច់ចិត្ត​ទិញ​របស់​ដែល​ខ្លួន ស្រឡាញ់ គឺ​នាង​លេង​ទិញ​ចិញ្ចៀន​មួយ​វង់ តម្លៃ​ជិត​មួយ​ម៉ឺន​ដុល្លារ​ធ្វើឱ្យ​មហាជន ភ្ញាក់ផ្អើល​។​

តារា​រូបនេះ ត្រូវបាន​មហាជន​សរសើរ​នាង ព្រោះ​នាង​ខំប្រឹង​រក ដោយពេល​ទំនេរ ខំ​លក់អីវ៉ាន់​អន​ឡាញ លក់​ផ្លែ​ទុរេន ពី​ចម្ការ​កំពត និង​ឆ្លៀតពេល​ធ្វើជា​ពិធី​ការិនី ក្រៅ​ម៉ោង តាម​កម្មវិធី​នានា​។

​ថ្មីៗ​នេះដែរ នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព​សប្បុរសធម៌ ហើយដូច​ថ្ងៃនេះ នាង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ជួយ​ដល់​ចាស់ជរា ចំនួន ៣០ គ្រួសារ​ដែលមានជីវភាព​ក្រីក្រ នៅក្នុង​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។
​ ​
សព្វថ្ងៃនេះ អ្នកនាង រតនា មាន​ទីផ្សារការងារ​សិល្បៈល្អ​ជាង​មុន ខណៈ​នាង​កំពុងតែកាន់តំណែង​ជា​អ្នក​ទីផ្សារ និង​សារព័ត៌​មាននៅ​ក្រុមហ៊ុន TNB របស់លោក​ប្រុស ស្អាត​ជ្រោយចង្វា ប៊ុន រឿន ៕ ដោយ​៖ បូ​រិ​ន​/Ha