ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​

932
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ ខេត្តសៀមរាប ថ្ងៃ​សុក្រ ១៣​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ក៏បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ និង​កោតសរសើរ​ដ៏​ស្មោះ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក ព្រមទាំង​មន្ត្រី​អប់រំ​គ្រប់​ជាន់ថ្នាក់ រូ​ម​ជាមួយ​អាជ្ញាធរ​ដែនដី ដែល​បាន​សហការគ្នា​ល្អ រៀបចំ​ប្រារព្ធ​ពិធី​ទិវា​កុមារ​អន្តរជាតិ ០១​មិថុនា ជា​រៀងរាល់ឆ្នាំ គ្រប់​ទីកន្លែង តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​

​លោក​បាន​បន្តថា ក្នុងនាម​ជា​អ្នក​បន្ត​វេទ ដើម្បី​រក្សា​ប្រពៃណី​ដ៏​រុងរឿង​សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ដើម្បី​ឆ្លើយតប​ទៅនឹង​ការយកចិត្តទុកដាក់រ​បស់​អ្នក​ម្តាយ លោកឪពុក រាជរដ្ឋាភិបាល និង​សង្គម ដោយ​គ្រាន់តែ​ខិតខំ​សិក្សា​រៀនសូត្រ​ក្រេប​យក​នូវ​ចំណេះវិជ្ជា ចំណេះធ្វើ និង​បច្ចេកវិទ្យា​ទំនើប​ក្នុង​យុគសម័យ​ថ្មី ធ្វើខ្លួន​ឲ្យ​ទៅជា​កុមារ និង​យុវជន ប្រកបដោយ​ឥរិយាបថ​ល្អ មាន​ទំនុកចិត្ត លើ​ខ្លួនឯង និង​មានការ​ទទួលខុសត្រូវ ហើយ​ជាពិសេស​នោះ​ត្រូវ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ល្បែង​ពារ​លា ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​រៀនសូត្រ និង​អស់​អនាគត​។​

​ជា​ចុងក្រោយ​លោក​ក៏បាន​អំពាវនាវ ដល់​គ្រប់​អង្គភាព ស្ថាប័ន អង្គការ​នានា សប្បុរសជន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តា​បន្ត​ជួយ​ដល់​កុមារ ទាំង​ស្មារតី សម្ភារៈ ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់​ទទួលបាន​នូវ​ឱកាស​គ្រប់ៗ គ្នា ក្នុងការ​សិក្សា​រៀនសូត្រ​បង្កើន​សមត្ថភាព ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​របស់​សង្គម​៕ ល​