ពិធី​ចុះហត្ថលេខា​រវាង​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុ​ជា និង​ក្រុមហ៊ុន​VIETTEL Cambodia

964
ចែករម្លែក

(​ភ្នំពេញ​៖​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុ​ជា ជាមួយ​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា ភី​ធី​អ៊ី​ អ៊ិ​ល​ធី​ឌី ( VIETTEL Cambodia PTE.,LTD) (​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​) បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ង្វៀន ថា​ញ់​ញឿ​ង អគ្គនាយក​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា និង ប្រធាន​វិទ្យាស្ថាន​ប្រៃសណីយ៍ លោក សេង​សុភាព​។​

​កិច្ចព្រមព្រៀង​នេះ​បានបង្ហាញ​អំពី​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ដើម្បី​បំរើ​ផលប្រយោជន៍​ដល់​សហគ្រិន​និង​ប្រជាជន​កម្ពុជា​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​នេះ​។​

​ដោយមាន​ការជឿទុកចិត្ត​អំពី​សេវាកម្ម​ឈានមុខ​គេ ពី​សំណាក់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានធ្វើ​កិច្ច​សហប្រតិបត្តិ​​ការ​ជាមួយ (NIPTICT) នៅក្នុង​កិច្ចប្រឹងប្រែង​អភិ​វ​ឌ្ឃ​គំរោង​នានា​។​គោលបំណង​ជា​ចំបង​គឺ​ដើម្បី​ធ្វើ​អោយសំរេចបាន​នូវ​គោលដៅ​​អភិវឌ្ឃន៍​ក្នុងការ​កសាង​សមត្ថភាព ការច្នៃប្រឌិត​ថ្មី រួមជាមួយ​ការស្រាវជ្រាវ​និង​អភិវឌ្ឃន៍​ដើម្បី​ធ្វើអោយ​ប្រសើ​ឡើង​នៃ​ការគ្រប់គ្រង​តាម​​ប្រព​ន្ធ័​អន​ឡាញ​និង​ជួយ​ពង្រឹង​ប្រព​ន្ធ័​សន្តិសុខ​ក៏ដូចជា​ធ្វើអោយមាន​ការរីកចំរើន​ឡើង​ចំពោះ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​សមាមាត្រ​ទៅនឹង​គោលការណ៍​អភិវឌ្ឍន៍ វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន ។​

​តំណាង​ភាគី​ទាំងពីរ​គឺ​លោក​ង្វៀន ថា​ញ់​ញឿ​ង អគ្គនាយក​ក្រុមហ៊ុន​វៀត​ធែ​ល​កម្ពុជា និង​លោក​សេង សុភាព ប្រធាន​វិទ្យាស្ថាន​ប្រៃសណីយ៍​ ទូរ​គម​នា​គម​ន៌ បច្ចេកវិទ្យា​គម​នា​គម​ន៌ និង​ព័ត៌មាន (NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុ​ជា​បាន​សម្តែង​នូវ​​ភាពជឿជាក់​និង​ទំនុកចិត្ត​ចំពោះ​ជោគជ័យ​នៃ​គំរោង​មួយ​នេះ​។​

​មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែមួយគត់​ដែល​រាជរដ្ឋាភិបាល​ជ្រើស​យក​ជា​ដៃគូរ​​ក្នុងការ​អភិវឌ្ឃន៍​គំរោង​មួយ​នេះ ព្រោះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​អនុវត្ត​កិច្ចការ​​នេះ​ទូរ​ទាំង​ប្រទេស​។​គំរោង​នេះ​ក៏បាន​បង្ហាញ​ពី​គោលការណ៍​ឈានមុខ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែលជា​អ្នក​ដំបូង​គេ​នៅក្នុង​ការ​អភិ​វ​ឌ្ឃ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ដោយ​គោរព​តាម​ទស្សនៈ​​វិស័យ​របស់ខ្លួន ចាប់តាំងពី​ការ​តំណើរការ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​៕​ក្រុមហ៊ុន​