ពិធី​ចុះហត្ថលេខា​លើ​វិស័យ​គ្រឿងយន្ត​កសិកម្ម​កម្ពុជា​ជាមួយ​ចិន​

172
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នៅ​សណ្ឋាគារ The Gread Duke នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា​លើ​ឯកសារ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តីពី “​ការជំរុញ​ការងារ​ស្រាវជ្រាវ និង​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម និង​បច្ចេក វិទ្យា​កសិកម្ម​វៃឆ្លាត​” ជាមួយ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​ធន់​ធ្ងន់ និង​បច្ចេកវិទ្យា Zoomlion នៃ​សា​ធា រណ​រដ្ឋ​ប្រជាមានិត​ចិន ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​លោក​ស៊ុន ចាន់ថុល ទេស​រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន និង​លោក DU Jiahao សមាជិក​គណ​: ក​ម្មា​ធិ​កា​រម​ជ្ឈឹ​ម​បក្ស និង​ជា​លេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​បក្ស​កុម្មុយនីស្ត​ចិន​ខេត្ត​ហ៊ូ​ណាន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សភាពាណិជ្ជកម្ម​កម្ពុជា វិស័យ​ឯកជន និង​ក្រុម​ប្រតិភូ​អញ្ជើញ​មកពី​ខេត្ត​ហ៊ូ​ណាន​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងកសិកម្ម​រុក្ខា​ប្រ៉ា​ញ់​និង​នេសាទ​បាន​ផ្សាយ​អោយដឹង​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​។​

​ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍​នាពេលនេះ លោក​រដ្ឋមន្ត្រី​បាន​រំឭក​ជូន​ភ្ញៀវ​អំពី​ប្រវត្តិ​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ការទូត​ជា​ផ្លូវការ​កម្ពុជា​-​ចិន ដែល​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៥៨ ហើយ​ឆ្នាំ​២០១៩ គឺជា​ខួប​លើក​ទី​៦១​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​នេះ ដែល​ភាគី​ទាំងពីរ​បានកំណត់​ថា​ជា “​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន មិត្ត​ចាស់ មិត្ត​ដែកថែប​” ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៣​។ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បានផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​បាន​ចូលរួម​យ៉ាង សកម្ម​ទៅលើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​និង​វិស័យ​ផ្សេងៗ​ទៀត ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោ​លន​យោ បាយ​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែ ប្រួល​អាកាស ធាតុ និង​និរន្តរភាព ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាម​អភិក្រម​និង​វិសាលភាព​ថ្មី ដើម្បី​ប្រែក្លាយ​វិស័យនេះ ពី​ដំណាក់កាល​ផលិតកម្ម​តាមបែប​យថាផល ឈានទៅ​ផលិតកម្ម​ប្រពលវប្បកម្ម លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម​ដំណាំ សត្វ និង​វារីវប្បកម្ម​ដែលមាន​សក្តានុពល និង​មាន​តម្រូវការ​ទីផ្សារ​។ ជាការ​ពិត កត្តា​ទាំងអស់នេះ គឺជា​ចលករ​ជំរុញ និង​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​ចង់​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ជាថ្មី​ម្តងទៀត​លោក​រដ្ឋមន្ត្រី​ឆ្លៀត​យក​ឱកាស​នេះ បញ្ជាក់ជូន​ភ្ញៀវ​ជ្រាបថា​ឯកសារ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ដែ ល​មាន​ខ្លឹមសារ​ដូច​បាន​ជម្រាបជូន​ខាងលើ ប្រាកដ​ណាស់​វា​នឹង​ជួយ​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ និង​ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជ រដ្ឋាភិបាល ក្តោប​ន័យ​ជារួម​គឺត្រូវធ្វើ​យ៉ាងណា​ជំរុញ​កំណើន​កសិកម្ម និង​បង្កើន​ការនាំចេញ​ផលិត ផល​កសិកម្ម​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព តាមរយៈ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម បង្កើន​តម្លៃបន្ថែម និង​ពង្រីក​ការប្រកួតប្រជែង​ទីផ្សារ​ប្រកបដោយ​និរន្តរភាព​។ ដោយឡែក ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជំរុញ​ការស្រាវជ្រាវ និង​អនុវត្ត​គ្រឿងយន្ត​កសិកម្ម និង​បច្ចេកវិទ្យា​កសិកម្ម​នេះ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន​បង្កើត​ក្រុមការងារ​ដើម្បី​ជំរុញ​ការអនុវត្ត​សកម្មភាព​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ល​