ពិធី​ជួបជុំ​កូនភ្លោះ​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្លាយជា​អាសារ​ឥត​ការ​

156
ចែករម្លែក

កូនភ្លោះ​ពីរ​រាប់ពាន់​គូ​បាននាំគ្នា​ចូលទៅក្នុង​ពហុ​កីឡដ្ឋាន​ក្នុង​រដ្ឋធានី​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែមករា សម្រាប់​ព្រឹត្តិការណ៍​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ប៉ុន្តែ​ដោយ សារ​ណែនណាន់តាន់តាប់​ពេក​ធ្វើឱ្យ​មន្ត្រី​រាប់​ចំនួន​វិលក្បុង និង​មិន​ទាន់ពេល​។​

​ពួកគេ​ត្រូវ​តម្រង់​ជួរ​យ៉ាង​វែង​នៅ​កណ្ដាលវាល ពេល​មន្ត្រី​រង់ចាំ​ពិនិត្យ​ផ្ទៀងផ្ទាត់​សំបុត្រ កំណើត​របស់​ពួកគេ​ម្នាក់​ម្ដងៗ​។ ដោយសារ​រង់ចាំ​យូរពេក​កូនភ្លោះ​ជាច្រើន​បាន​ចាកចេញ ទៅវិញ​ទាំង​មិនទាន់បាន​រាប់​ចំនួន​។​

​សូមបញ្ជាក់ថា កំណត់ត្រា​ឯតទគ្គ​កម្ម​ចុងក្រោយ​ត្រូវបាន​បង្កើតឡើង​នៅ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៩៩ នៅពេល​កូនភ្លោះ​ពីរ​ចំនួន ៣.៩៦១ គូ និង​កូនភ្លោះ​បួន​ចំនួន ៣៧​ត្របរ​បាន​ប្រមូល ផ្ដុំគ្នា​នៅ​ខាងក្រៅ​ក្រុង​តៃប៉ិ​។

​លោក យូ​ពូ​លី ហ្គា​ម៉ា​ហ្គេ (Upuli Gamage) សហ​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី​ស្រីលង្កា ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ា​ស្កា (Mahinda Rajapaksa) បាន​ថ្លែងថា “​ការរាប់ ចំនួន​នៅតែ​បន្ត​នៅឡើយ យើង​នឹងដាក់​តួលេខ​រាប់​ចំនួន​ចុងក្រោយ​ទៅ​គណៈកម្មាធិការ កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ហើយ​ខ្ញុំ​ជឿជាក់ថា​យើង​នឹង​ទទួលបាន​ការជូនដំណឹង​ជា លាយលក្ខណ៍អក្សរ​ថា យើង​បំបែក​កំណត់ត្រា​នេះ​ជោគជ័យ​”​។

​ទោះជា​យ៉ាងណា ភ្លាមៗ​គ្មាន​ការបំភ្លឺ​ពី​ស្ថាប័ន​ហ្គី​ណេ​ស ទេ​ជុំវិញ​ករណីនេះ​៕ ប្រែ​សម្រួលៈ ខុម