ពិធី​តែងតាំង​មុខតំណែង​ដល់​មន្ត្រី​សុខាភិបាល​ចំនួន​១០​រូប​ខេត្តក្រចេះ​

1263
ចែករម្លែក

​ដោយ​: សេង​ឃួន / ក្រចេះ​: មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បានរៀបចំ​ពិធី​តែងតាំង​មុខតំណែង ប្រធាន អនុប្រធាន​ការិយាល័យ និង​ប្រធាន អនុប្រធាន​មណ្ឌល​សុខភាព សរុប​ចំនួន​១០​រូប ក្រោម​អធិបតីភាព លោក វ៉ា ថន អភិបាលរង​ខេត្ត ក្រចេះ​និង​អស់លោក​ស្រី​នៅ​មន្ទីរ​សុខាភិបាល និង​លោក​គ្រួ​អ្នក​គ្រូពេទ្យ មកពី​មណ្ឌល​សុខភាព​នានា​ប្រមាណ​ជាង​២០០​នាក់ នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៨​នេះ​។​

លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ​បានដឹងថា ការតែងតាំង​មុខតំណែង មាន​ចំនួន​១០​រូប គឺប្រធាន អនុប្រធាន​ចំនួន​៤​រូប និង ប្រធាន​មណ្ឌល​សុខភាព​ចំនួន​៦​រូប
១៖ លោក ទី ប៊ុន​ឡេង ប្រធានការិយាល័យ​រដ្ឋ​បាល បុគ្គលិក​
២៖​លោក ថន តាំង​លេង អនុប្រធាន ការិយាល័យ​បច្ចេកទេស
៣៖​លោក គ្រូច សារា​វុ​ធ អនុប្រធាន ការិយាល័យ​ឱសថ​
៤៖ លោក ស្រី នាង​ស៊ី​ណែ​ត អនុប្រធាន ការិយាល័យ​ឱសថ
៥៖​លេង ច​ន្ទ័​ធី ប្រធាន​មណ្ឌល​សុខភាព ព្រែក​ប្រសព្វ
៦៖​លោក ជាង ចេតនា អនុប្រធាន មណ្ឌល​សុខភាព​ព្រែក​ប្រសព្វ​
៧៖​កញ្ញា អេ លក្ខិណា អនុប្រធាន​មណ្ឌល​សុខភាព ពង្រ
៨៖​លោក ហេង សុខា អនុប្រធាន​មណ្ឌល​សុខភាព​ដំរី​ផុង​
៩៖​លោក ស្រី យ៉ឹ​កសុខ​ណា ប្រធាន​មណ្ឌល​សុខភាព​កញ្ជរ​
១០៖​លោក ស្រី សៅ​រចនា អនុប្រធាន​មណ្ឌល​សុខភាព​កញ្ជរ​

​លោក វ៉ា ថន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​មានប្រសាសន៍​ដល់​មន្ត្រី​សុខាភិបាល និង​លោកគ្រូ​អ្នកគ្រូ​ពេទ្យ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​មុខតំណែង​នេះ​ថា សូម​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​បុគ្គលិក​ពេទ្យ​ទាំងអស់​ត្រូវធ្វើ​ការគោរព​វិជ្ជាជីវៈ និង​កុំ​មានការ រើសអើង​ចំពោះ​អ្នកជំងឺ ។​
​លោក​មានប្រសាសន៍​បន្ថែ​ម​ថា ធម្មតា អ្នកជំងឺ​តែងតែមាន​អារម្មណ៍មិនល្អ និយាយស្ដី​មិន​ពិ​រោះ ហើយ​អ្នកជំងឺ​មួយចំនួន​មកពី​ជនបទ ដូច្នេះហើយ​អ្នកជំងឺ​ទាំងនោះ មិនសូវមាន​ការយល់​ដឹង​ទេ សូម​លោកគ្រូ អ្នកគ្រូ​ពេទ្យ​កុំ​ប្រកាន់​និង​ពួកគាត់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ដល់​អ្នក​ជំងឺ​។​

​ក្នុង​ពិធី​នេះ​ផងដែរ លោក ទី​ប៊ុន​ឡេង ដែល​និង​តែងតាំង​មុខងា​ជា​ប្រធានការិយាល័យ​រដ្ឋបាល បុគ្គលិក​បាន​ប្តេជ្ញាចិត្ត​ដូចតទៅ​
១៖​លោក​ខិតខំ​ធ្វើការ​អនុវត្ត​ការងារ​ឲ្យ​បានល្អ​ជូន​អង្គភាព​
២៖​សា​ម្គី​ភាព​ផ្ទៃក្នុង​អោយបាន​ល្អ​
៣៖​សហការ​ទំនាក់​ទំ​នង់​ការងា​ឲ្យ​បានល្អ ជាមួយ​អង្គភាព ដែល​ពាក់ព័ន្ធ​
៤៖​ខិតខំ​ធ្វើការ​អភិវឌ្ឍ​ន៍​ដល់​អង្គភាព អោយ​កាន់តែ​រីកចំរើន
៥៖​ដោះស្រាយ​បញ្ហា អោយមាន​ប្រសិទ្ធភាព មិន​ប្រកាន់​បក្សពួកនិយម ដោយ​ឈ​លើ​គោល​ការ​ច្បាប់​ជា​ចំបង​
៦៖​ខិតខំ​អនុវត្តន៍​អោយបាន​ជាដាច់ខាត​នៅ​រាល់​ការងារ​ដែល​ថ្នាក់លើ​ប្រគល់ជូន​៕