ពិធី​បិទ​មហោស្រព​សិ​ល្បៈចម្រៀង​ខ្មែ្ម​រ​ឪ ​ជា​សកល​ថ្នាក់​ខេត្ត​លើ​ទី​៥​ឆ្នាំ​២០១៩

186
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ ៖ លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត​លើក​ទី ៥ ឆ្នាំ ២០១៩​នារ​សៀល​ថ្ងៃទី​១៨ ​ខែសីហា ឆ្នាំ​២០១៩ នៅមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​។​

ចំណាត់ថ្នាក់​លេខ១ ច្រៀង​ចំរៀង​បុរាណ​បាន​ទៅលើ លោក ឌុល វណ្ណៈ និង​លោកស្រី ឌុល រតនា ​ចម្រៀង​សម័យ​លេខ​១​បាន​ទៅលើ លោក ជ័យ សុភ័ក្ត្រ និង​លោកស្រី ឃុន ឆ​វ័ន​គណៈកម្មការ​នឹង​បញ្ជូន​បេក្ខជន​ទាំង​៤​រូប ទៅ​ប្រឡង​ថ្នាក់ជាតិ​បន្ត​ក្នុងចំណោម​បេ ក្ខជន បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ប្រឡង​ប្រមាណ​ជា ៤០ នាក់ មកពី​តាម បណ្ដា ក្រុង ស្រុក នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​។​

​លោក ស៊ុន មានជ័យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត កំពង់ស្ពឺ​បានឱ្យដឹងថា​នៅក្នុង​ពិធី​បើក​ការប្រឡង​ដោយ លោក​សូម​ឲ្យ​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់​ដែល​បាន​ចូលរួម​ប្រឡង​នៅពេលនេះ សូម​ខិតខំ​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួលបាន​នូវ​ចំណាត់ថ្នាក់ ទាំង​ថ្នាក់​ខេត្ត និង​បន្ត​ប្រកួតប្រជែង​នៅ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ខាងមុខ​ឆាប់ៗ​នេះ​។​

បន្ទាប់ពី​បាន​ប្រឡង​ដាក់ពិន្ទុ​យ៉ាង​សុ​ក្រិត​ដោយមាន​គណៈកម្មាធិការ មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង​នោះ រកឃើញ​បេក្ខជន បេ​ក្ខ​នារី ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ចំនួន ៤ រូប​នៅក្នុង​ចំណោម​បេក្ខជន​ទាំង ៤០​នាក់​ដែល​បាន​ចូលរួម​ប្រឡងប្រជែង​។ គណៈកម្មាធិការ​សម្រេច​ឲ្យ​បន្ត​ចូលរួម​ប្រកួតប្រជែង​ថ្នាក់ជាតិ​បន្តទៀត​។​

​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ មានមតិ​ផ្ដាំផ្ញើ​ក្នុង​ពិធី​បិទ​ដោយ លោក​លើកឡើងថា អ្នក​ជាប់​ចំណាត់ថ្នាក់​ខេត្ត ត្រូវ​បន្ត​ខិតខំ​ហ្វឹកហ្វឺន​សម នៅ​ចំណុច​ខ្វះខាត​បន្ថែមទៀត ដើម្បី​ទទួលបាន​ជ័យលាភី​ថ្នាក់ជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

កាល​ណា​បេក្ខជន​ទទួលបាន ជ័យលាភី ថ្នាក់ជាតិ​បេក្ខជន បេ​ក្ខ​នារី នឹងធ្វើ​ឲ្យ​មាន​មោទនភាព​សម្រាប់​ខេត្តកំពង់ស្ពឺ សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​របស់ខ្លួន​ឯង​ផ្ទាល់​។ លោក បន្តទៀតថា​ចំណែកឯ​អ្នក​ពុំបាន​ជាប់​ចំណាត់ថ្នាក់​នាពេលនេះ សូមកុំ​អាក់​អន់ស្រពន់ចិត្ត ត្រូវខិតខំ​ហាត់ពត់លត់ដំ​សំឡេង ទាំង​កាយវិការ​របស់ខ្លួន​និង​កែសម្រួល នូវ​ចំនុច​ខ្វះខាត​មួយចំនួនទៀត ដើម្បី​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​ចម្រៀង​លើក​ក្រោយៗ​ទៀតផង​ដែរ​៕​B/

#