ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​បដិសណ្ឋាកិច្ច និង​ទេសចរណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ របស់​សាលា​ប៉ូល​ឌុយ​ប្រ៊ូ​ល

958
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​២៣​ខែ សីហា​ឆ្នាំ​២០១៨ នៅ​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប មាន​រៀបចំ ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​បដិសណ្ឋាកិច្ច និង​ទេសចរណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ របស់​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ប៉ាក់​សុខុម​រដ្ឋលេខាធិការ​ក្រសួង​ទេ​សចណ៍ លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង​លោក​ឆាល​វិ​ន​រី​តំណាង​ក្រុម ហ៊ុន​អាក់​គ័​រ​គ្រុប​។​

​លោកស្រី ហែល ហ្គា​ណា​ហ្គី នាយិកា​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល ឌុយ​ប្រ៊ូ​ល​ខេត្តសៀមរាប និង​លោក​លោកស្រី​មាតាបិតា​សិស្ស​ចំនួន​២៣៦​រូប​ផងដែរ​។​

​លោក ពៅ ពិសិដ្ឋ បានធ្វើការ​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​បងប្អូន​ពុក​ម៉ែ ដែលជា​អ​ណា​ព្យាបាល​របស់​សិស្ស​ដែល​ទទួល​ចំនួន​២៣៦​នាក់ លោក​បាន​ថ្លែង​ការកោតសរសើរ ដោយស្មោះ​ស្ម័គ្រ​អស់ពីដួងចិត្ត​ចំពោះ​លទ្ធផល​ដ៏​ធំធេង​របស់​ប្អូនៗ​៕ ល​