ពិធី​បុណ្យសព​បែប​ព្រះពុទ្ធសាសនា​សម្រាប់​សត្វ​ចិញ្ចឹម​កំពុង​កើនឡើង​នៅ​ក្រុង​បាងកក​

682

​ជាធម្មតា​ពិធី​បុណ្យសព​តាមបែប​ប្រពៃណី​សាសនា​គឺ​គេ​ធ្វើ​សម្រាប់តែ​មនុស្ស​ប៉ុណ្ណោះ គឺ​មិនមែន​សម្រាប់ សត្វ​ឡើយ​។ គោលបំណង​នៅក្នុង​ការរៀបចំ​ពិធី​បុណ្យសព​ខាងលើ​គឺ​ដើម្បី​ជា​យាន​ជូន​ដំណើរ ឬ​ឧទ្ទិស កុសលផល​បុណ្យ​ទៅដល់​អ្នកស្លាប់​ឱ្យទៅ​យោន​យោគ​ក្នុង​កំណើត​ថ្មី​ដែល​ល្អ​ប្រពៃ​។​
​ ​
​ទោះជា​យ៉ាងណា នៅក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ពិធី​បុណ្យសព​សម្រាប់ សត្វ​ដែល​មនុស្ស​ចិញ្ចឹម​ដូចជា​សុនខ ឆ្មា និង​សូម្បី​ស្វា​កំពុងតែ​កើនឡើង​គួរឱ្យភ្ញាក់ផ្អើល​នាពេល​បច្ចុប្បន្ន​។​
​ ​
​ពិធី​បុណ្យសព​ទាំងនោះ ត្រូវបាន​រៀបចំឡើង​ត្រឹមត្រូវ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ថែមទាំង​និមន្ត ព្រះសង្ឃ​សូត្រធម៌​បង្សុកូល​ទៀតផង​ដើម្បី​ឧទ្ទិស​កុល​ល​ផល​បុណ្យ​ទៅដល់​សត្វ​ទាំងនោះ ឱ្យ​ពួកវា​ទៅ​កើត ក្នុង​កំណើត​ល្អ​ដូចជា​កំណើត​មនុស្ស​ជាដើម​។​
​ ​
​ជាក់ស្តែង នេះ​ជា​ទិដ្ឋភាព​នៃ​ពិធី​បុណ្យសព​មួយ​ដែល​ចំណាយ​អស់ប្រាក់ ៦០០ ដុល្លារ​ដោយមាន​ព្រះសង្ឃ កំពុង​សូត្រធម៌​បង្សុកូល​ជិត​មឈូស​តម្កល់សព​សុនខ​ញី​មួយ​ក្បាល​ឈ្មោះ “​ដុល្លារ​” (Dollar) អាយុ ៦ ឆ្នាំ​នៅ​វត្ត​មួយ​ក្នុង​ក្រុង​បាងកក​៕ ប្រែ​សម្រួល​: ខុម​