ពិធី​បើក​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ក្រោម​ប្រធានបទ កីឡា​ដើម្បី​សុខភាព និង​ពិធី​បើក​ការ​ប្រ​គួ​ត​បាល់ទាត់​ពានរង្វាន់​ស​ប្បុ​រសធម៌​វ័យ​ចំណាស់ អាយុ​លើស ៣៥ ឆ្នាំ លើក​ទី​២ ឆ្នាំ​២០១៩

454
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប​ ៖ ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​សៀម​រា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ក្រោម​ប្រធានបទ កីឡា​ដើម្បី​សុខភាព និង​ពិធី​បើក​ការ​ប្រ​គួ​ត​បាល់ទាត់​ពានរង្វាន់​ស​ប្បុ​រសធម៌​វ័យ​ចំណាស់ អាយុ​លើស ៣៥ ឆ្នាំ លើក​ទី ២ ឆ្នាំ ២០១៩ នៅ​ក្លឹប​កីឡា​យុវជន ផ្លូវ ៦០ ម៉ែត្រ ខេត្តសៀមរាប​។​

ក្រុម​កីឡាករ​ដែរ​ត្រូវ​ប្រ​គួ​ត​ពានរង្វាន់​លើក​ទី ២ ឆ្នាំ ២០១៩ នេះ មាន​ចំនួន១២ក្រុម ក្នុង​មួយក្រុម​មាន​កីឡាករ​ច្រើន​បំផុត​២៥នាក់ ការ​ប្រ​គួ​ត​នេះ​មាន​រយះពេល១១សប្តាហ៍ ក្នុង ១សប្តាហ៍​ប្រ​គួ​ត​ពីរ​ថ្ងៃ​គឺ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ស្នើ​និង​២២ថ្ងៃ ដោយ​ចាប់ដំណើរការ​ពីថ្ងៃ​ទី១៧ ខែកុ​ម្ភៈ ឆ្នាំ២០១៩ និង​បញ្ជ​ប់​នា​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅ​ទីលាន​ក្លឹប​កីឡា​យុវជន​ផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប ។

​ពានរង្វាន់​ដែល​ទទួលបាន​រួមមាន ៖
-​លេខ ១ ទទួលបាន​មេដាយមាស​មួយ និង​ថវិកា​ចំនួន១លាន៦០ម៉ឺន​រៀល ។​
-​លេខ ២ ទទួលបាន​មេដាយប្រាក់ និង​ថវិកា​ចំនួន១លាន២០ម៉ឺន​រៀល​។​
-​លេខ ៣ ទទួលបាន​មេដាយ​សំរឹទ្ធិ និង​ថវិកា​ចំនួន៨០ម៉ឹ​ន​រៀល ។
​ជាមួយគ្នានេះ និង​កីឡាករ​ដែរ​ទាត់​គ្រាប់​បាល់​ចូល​ទី​ច្រើនជាងគេ និង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ថវិកា​ចំនួន១០ម៉ឺន​រៀល។

ក្នុង​ពិធី​នេះដែរ លោក អភិបាលខេត្ត​សៀមរាប​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន៦​លាន​រៀល​ដល់​ការរៀបចំ​ផងដែរ​៕B/