ពិធី​បំបួស​ដើមឈើ​នៅក្នុង​តំបន់​អូរ​កូ​មរ​មាស​

415

​ភ្នំពេញ​៖ ប្រភព​ក្រសួង បរិស្ថាន​បានឱ្យដឹងថា កាលពីពេល​ថ្មីៗ នេះ ពិធី​បំបួស​ដើមឈើ​នៅក្នុង​តំបន់​អូរ​កូ​ម រមាស​ក្នុង​តំបន់ការពារធម្មជាតិ ព្រៃ​ព្រះ​រការ​ក្នុង​ខេត្តព្រះវិហារ ។ ពិធី​នេះ​មានការ​ចូលរួម​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ​មកពី​ស្រុក​នានា​នៃ​ខេត្ត ព្រះវិហារ និង​មន្ត្រី​បរិស្ថាន​ដែល​កំពុង ការពារ​នៅ​តំបន់​នោះ ។
​ ​
​ប្រភព​ដដែល​បញ្ជាក់ថា ពិធី​បំបួស​ដើមឈើ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ចូលរួម​ក្នុង​ការពារ និង​អភិរក្ស ធនធានធម្មជាតិ​នៅក្នុង​តំបន់​នេះ ក៏ដូចជា​ការពង្រឹង​កិច្ចសហការ​គ្នា​រវាង​មន្ត្រី​បរិស្ថាន ប្រជា​សហគមន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ស្របតាម​ស្មារតី​នៃ​វេទិកា​ជាតិ​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ថ្ងៃទី​២២ ខែសីហា កន្លងទៅ ។​
​ ​
​ក្រសួងបរិស្ថាន​បញ្ជាក់​ថា វា​ជាការ​ចាំបាច់​បំផុត ដែល​ត្រូវមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើឱ្យ កិច្ចការពារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ៕ ដោយៈ​បញ្ញា​សាស្ត្រ​

​ពិធី​បំបួស​ដើមឈើ​នៅក្នុង​តំបន់​អូរ​កូ​មរ​មាស​(​រូប​ក្រសួងបរិស្ថាន​)​